វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.44K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចាត់​ទុក​ការបោះឆ្នោត​ នៅ​ថ្ងៃ អាទិត្យ ទី២៣ កក្កដា ស្អែក​នេះ ​ថា​ជា​ការសំដែង​ឆាកល្ខោន រៀបចំ​ឡើង ដើម្បី​ឲ្យ​គណបក្សប្រជាជន​កម្ពុជា​ បន្ត​កាន់​អំណាច។ មន្ត្រី​រូប​នេះ​ថា ការបោះឆ្នោត​នេះ​ គ្មាន​ភាព​សេរី និងយុត្តិធម៌ ហើយ​សហគមន៍​អន្តរជាតិ​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះ​ឡើយ។

សូម​ទស្សនា​កិច្ច​សម្ភាសន៍​របស់​លោក​ ​យន់ សាមៀន​ ​នៃ​វិទ្យុ​អាស៊ី​សេរី​ ​និង​នាយករង​ប្រចាំ​តំបន់​អាស៊ី ​នៃ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ​ ​លោក​ ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) ​ដោយ​ផ្តោត​ជុំវិញ​ការ​រៀប​ចំបោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ ដូច​តទៅ៖
#RFAKhmer #Cambodia #Politics #HunSen #ElectionKH2023 #ShamElection #CandlelightParty #HRW #HumanRightsWatch
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍14
Media is too big
VIEW IN TELEGRAM
កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ​ (Human Rights Watch)
​​
​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចាត់​ទុក​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ទី២៣​កក្កដា​ស្អែក​នេះ​ថា​ជា​សំដែង​ឆាក​ល្ខោន​រៀបចំ​ឡើង​ដើម្បី​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បន្ត​កាន់​អំណាច។​ ​មន្រ្តី​រូប​នេះ ​ថា​ការ​បោះឆ្នោត​នេះ​គ្មាន​ភាពសេរី​ និងយុត្តិធម៌​ ហើយ​សហ​គមន៍​អន្តរជាតិ​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះ​ឡើយ។​

​សូម​ទស្សនា​កិច្ច​សម្ភាសន៍​របស់​លោក​ ​យន់ សាមៀន​ ​នៃ​វិទ្យុ​អាស៊ី​សេរី​ ​និង​នាយករង​ប្រចាំ​តំបន់​អាស៊ី ​នៃ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ​ ​លោក​  ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) ​ដោយ​ផ្សោត​ជុំវិញ​ការ​រៀប​ចំបោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ដូច​តទៅ៖ https://fb.watch/lXILG1IS3N/

#RFAKhmer #Cambodia#Thailand #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty ​ ​ #HRW #PhilRobertson
#humanrightswatch
👍11
ពលរដ្ឋស្នើឱ្យបក្សជាប់ឆ្នោត ដោះស្រាយទុក្ខលំបាករបស់ពួកគាត់
---
កម្មករធ្វើការ នៅរាជធានីភ្នំពេញ និងនៅខេត្តក្បែរនោះ នៅព្រឹកថ្ងៃទី២២ កក្កដា បានធ្វើដំណើរទៅស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោតដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍នៅតាមដងផ្លូវតំបន់ជាយរាជធានីភ្នំពេញ។ ពួកគេលើកឡើងថា ការទៅបោះឆ្នោតនេះ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ក៏ប៉ុន្តែ ការបោះឆ្នោតឱ្យគណបក្សណានោះ ពួកគេបានគិតក្នុងចិត្តរួចទៅហើយ។ ពួកគេ សំណូមពរ ដល់គណបក្សជាប់ឆ្នោតដឹកនាំរដ្ឋាភិបាលថ្មី នៅអាណត្តិក្រោយ ជួយដោះស្រាយបញ្ហារបស់កម្មករ ឬពលរដ្ឋទូទៅ តាមគោលនយោបាយរបស់គណបក្ស ដែលបានឃោសនារកសំឡេងឆ្នោតកន្លងមក។
#RFAKhmer #Cambodia #Politics #HunSen #ElectionKH2023 #ShamElection #LaborRightsKH #Factory #Workers
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍6
គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា ​គ.ជ.ប​ ​រង​ការ​រិះគន់​ថា​ លែង​ជា​ស្ថាប័ន​ឯករាជ្យ​ អព្យាក្រឹត្យ​ បាត់​បង់​តម្លៃ​ និង​ក្លាយ​ជា​ឧបករណ៍​ផ្តាច់​មុខ​របស់​គណ​បក្ស​កាន់​អំណាច​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៧ មក។​​ សហគមន៍​ជាតិ​ និង​អន្តរជាតិ​ចាត់​ទុក​ថា​ ការ​រៀប​ចំការ​បោះឆ្នោត​នៅ​អាណត្តិ​ទី៧​នេះ​ មិន​ខុស​ពី​អាណត្តិ​មុន​ទេ​គឺ​គ្រាន់​តែ​ជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​ដើម្បី​ឲ្យ​លោក​ ហ៊ុន សែន​ ​ផ្ទេរ​អំណាច​ដល់​កូន​ប្រុស​របស់​លោក​គឺ​លោក​ ​ហ៊ុន ម៉ាណែត។​

​តើ​លោក ហ៊ុន សែន​ ​ត្រួតត្រា​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នេះ​ដោយ​របៀប​ណា?​ ហើយ​នរណា​ខ្លះ​ជា​មនុស្ស​របស់​លោក​ ហ៊ុន សែន​ ​និង​បក្ស​កាន់​អំណាច?​

​លោក​ ​ថា ថៃ​ ​និង​ លោក​ ​ជុន ច័ន្ទបុត្រ​ ​នឹង​បក​ស្រាយ​ជូន​លោក​អ្នក​នាង​ដូច​តទៅ៖​ https://fb.watch/lXN23pFEf3/
​​​
#RFAKhmer #Cambodia#NEC #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty
👍11
ពល​រដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារំាង​​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា

​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក​ អឺរ៉ុប ​និង​​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ជា​ដើម។ ​នៅ​ថ្ងៃ​ទី២២​កក្កដា​នេះ​ ​ពល​រដ្ឋ​ខ្មែរ​ជាច្រើន​នាក់​នៅ​​ប្រទេស​បារំាង​​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ដោយ​ពួកគេ​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​ ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។​​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​សម្ភាសន៍​ផ្ទាស់​ជា​មួយ​លោក​ ​ទេព មនោរម្យ​ ​តំណាង​សហគមន៍​ខ្មែរ​រស់​នៅ​សហភាព​អឺរ៉ុប​ ​និង​​អ្នក​ចូល​រួមការ​តវ៉ា​នៅ​ក្នុង​ប្រទេស​បារាំង៖https://fb.watch/lXOccBYjCm/​​
​​
#RFAKhmer #Cambodia​ #NEC #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty #France #Protest
👍6
ពល​រដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ អាមេរិក​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក​ អឺរ៉ុប ​និង​​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ជា​ដើម​ នៅ​ថ្ងៃ​ទី២២​កក្កដា​នេះ​ ​ពល​រដ្ឋ​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​ ​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ នឹង​លោក​ ហ៊ុន សែន​ និង​ការ​បោះឆ្នោត​​​ពួកគេ​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​​ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។ ​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​សម្ភាសន៍​ផ្ទាស់​ជា​មួយ​អ្នកស្រី​ ​ធិត គីមហ៊ុន​ប្រធាន​កិច្ចការ​ស្រ្តី​គណ​បក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក​ ​និង​លោក​  រី គា​ ​អគ្គ​លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ ​សហរដ្ឋ​អាមេរិក៖ https://fb.watch/lXOSD5B7OL/​​
​​​​
#RFAKhmer #Cambodia#NEC #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty #Protest#CNRPA
👍18
Media is too big
VIEW IN TELEGRAM
ស្ដាប់ផតខាសធ៍ «កម្ពុជាសប្ដាហ៍នេះ» [ភាគ ១០] របស់វិទ្យុអាស៊ីសេរី។ លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ផ្តាំពលរដ្ឋខ្មែរកុំអោយអស់សង្ឃឹម និងរក្សាទឹកចិត្តអោយពុះពោរជាប់ជានិច្ច។
--- ស្វែងរក ផតខាសធ៍ របស់វិទ្យុអាស៊ីសេរីនៅលើ៖
Apple: https://podcasts.apple.com/podcast/id1688588022
Google:https://podcasts.google.com/feed/aHR0cHM6Ly9wb2RyZXBvLnJmYS5vcmcvSC1UQUxLL0gtVEFMSy5yc3M Spotify: https://open.spotify.com/show/2xzwCkd4OTIOxl1IH4ltXb
RFA: https://www.rfa.org/khmer/podcasts
#វិទ្យុអាស៊ីសេរី #ព័ត៌មាន #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #ហ៊ុនសែន #បោះឆ្នោត២០២៣ #ហ្គារ៉េតអេវ៉ាន
RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #Election2023 #GarethEvans
👍9😢1
តើ​គណបក្ស​ចូលរួម​ក្នុង​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច ២០២៣ មាន​ប្រវត្តិ​យ៉ាងណា?
---
ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដានេះ។ ការ​បោះឆ្នោត ​ដែល​ក្រុម​អ្នកសង្កេតការណ៍​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​បង្គ្រប់​កិច្ច​ឱ្យ​លោក ហ៊ុន សែន ជា​លើក​ទី២ នេះ មាន​គណបក្ស​ចូលរួម​ចំនួន១៨។ ការបោះឆ្នោត​នេះ គឺជា​ការបោះឆ្នោត​ជាតិ​លើកទី៧ របស់​កម្ពុជា ចាប់​តាំងពី​អង្គការ​សហប្រជាជាតិ​រៀបចំ និង​ដំណើរការ​បោះឆ្នោត​ឆ្នាំ១៩៩៣ ពោលគឺ​ពីរឆ្នាំ​បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កាលពី​ខែឧសភា បាន​សម្រេចមិនឱ្យ​គណបក្ស​នយោបាយ​ចំនួន២ គឺ​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ និង​គណបក្ស​ខ្មែររួបរួម​ជាតិ ​ចូលរួម​ការបោះឆ្នោត​នេះ​ទេ ដោយសារតែគណបក្ស​ទាំងពីរ​នេះ​ ពុំមាន​ឯកសារ​គ្រប់គ្រាន់។

គណបក្ស​ភ្លើងទៀន ត្រូវ​គេ​ជឿជាក់​ថា ​ជា​គណបក្ស​តែមួយ​គត់ ​ដែល​មាន​សមត្ថភាព​អាចប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ ការមិនឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត មានន័យ​ថា គណបក្ស​កាន់អំណាច​ត្រូវបាន​គេ​រំពឹង​ថា ​នឹង​ឈ្នះ​សំឡេងឆ្នោត​ភាគច្រើន និង​អាចទទួលបាន​អាសនៈ​ទាំងអស់​នៃ​រដ្ឋសភា​​ចំនួន​ ១២៥​អាសនៈ៕
---
អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/2023electionparties-07222023131917.html
អាន​អត្ថបទ​អង់គ្លេស៖ https://www.rfa.org/english/news/cambodia/election-parties-07212023125117.html
---
#RFAKhmer #Cambodia #HunSen #HunManet #ElectionKH2023 #ShamElection #DynasticRule #NepotisticPractices
👍10😢7
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមួយចំនួនទៅបោះឆ្នោតទាំងបង្ខំចិត្ត ដោយសាររងសម្ពាធពីកន្លែងការងារ
---
ពលរដ្ឋមួយចំនួនលើកឡើងថា ពួកគាត់ត្រូវ បង្ខំចិត្ត ទៅបោះឆ្នោត ដោយសារតែរង សម្ពាធពីកន្លែងការងារ ដែលតម្រូវឱ្យពួកគាត់ត្រូវតែមាន ទឹកខ្មៅ ជ្រលក់ម្រាមដៃ។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់បញ្ចាក់ថា ពួកគាត់គ្រាន់តែ ទៅគូសខ្វែងលើ សន្លឹកឆ្នោត ប៉ុណ្ណោះ ដោយសារការ បោះឆ្នោតអាណត្តិនេះ ពុំមានគណបក្ស ដែលពួកគាត់ ពេញចិត្តចូលរួមការបោះឆ្នោត។

ព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រងការរិះគន់ថា ស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច ហើយក៏ជាការបោះឆ្នោតដែលអន្តរជាតិចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ បន្ទាប់ពី គជប ផាត់ចោលគណបក្សប្រឆាំងដ៏មានឥទ្ធិពល គឺគណបក្សភ្លើងទៀន។ សង្គមស៊ីវិលថា សហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលមានគ្មានលទ្ធិប្រជាធិបតេយ្យនោះទេ។
#RFAKhmer #Cambodia #ElectionKH2023 #ShamElection #SpoiledVotes #VerticalVideo #Trending #Reels #ShortStory
👍21
#កម្រងរូបភាព៖ ពលករនៅកូរ៉េធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា
---
ពលករនៅកូរ៉េខាងត្បូងផ្ដើមធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតក្លែងក្លាយ នៅថ្ងៃទី២៣ ខែកក្កដា កណ្តាលទីក្រុងសេអ៊ូល (Seoul) កូរ៉េខាងត្បូង (South Korea)។ ការរៀបចំបាតុកម្មនេះ ក្នុងគោលបំណងប្រឆាំងការបោះឆ្នោតក្លែងក្លាយ ប្រឆាំងការដោះដូរជាមួយប្រទេសវៀតណាម។ ក្រុមបាតុករលើកឡើងថា ប្រសិនបើរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា ចង់បានភាពស្របច្បាប់ពីសហគមន៍ជាតិ និងអន្តរជាតិត្រូវតែបើកលំហប្រជាធិបតេយ្យ បញ្ឈប់ការចាប់ចង និងដោះលែងអ្នកទោសមនសិការឲ្យមានសេរីភាពឡើងវិញ ។ ពួកគេចាត់ទុកករណីទាំងនោះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ នឹងបិទសំឡេងបក្សប្រឆាំងមិនឲ្យចូលរួមបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣។
---
#RFAKhmer #Cambodia #Politics #HunSen #ElectionKH2023 #ShamElection #Workers #Korea #Protest
👍31
Media is too big
VIEW IN TELEGRAM
ពលរដ្ឋគ្មានគណបក្សបោះឆ្នោត ទៅគូសខ្វែងលើសន្លឹកឆ្នោត
---
ពលរដ្ឋមួយចំនួនលើកឡើងថា ពួកគាត់ត្រូវ បង្ខំចិត្ត ទៅបោះឆ្នោត ដោយសារតែរង សម្ពាធពីកន្លែងការងារ ដែលតម្រូវឱ្យពួកគាត់ត្រូវតែមាន ទឹកខ្មៅ ជ្រលក់ម្រាមដៃ។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់បញ្ចាក់ថា ពួកគាត់គ្រាន់តែ ទៅគូសខ្វែងលើ សន្លឹកឆ្នោត ប៉ុណ្ណោះ ដោយសារការ បោះឆ្នោតអាណត្តិនេះ ពុំមានគណបក្ស ដែលពួកគាត់ ពេញចិត្តចូលរួមការបោះឆ្នោត។
#RFAKhmer #Cambodia #ElectionKH2023 #ShamElection #SpoiledVotes #VerticalVideo #Trending #Reels #ShortStory
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👍20👎2😢1