វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្ពុជា​ថា​នៅ​សល់​ឱកាស​ចរចា​ជាមួយ​អាមេរិក​សុំ​ឱ្យ​ពន្ធ​៣៦​%​ចុះ​បន្ថែម​ទៀត
---
សហរដ្ឋអាមេរិក​បាន​សម្រេច​គិត​ពន្ធ​ពី​៤៩​% មក​ត្រឹម​៣៦% លើ​ទំនិញ​កម្ពុជា ដែល​ស្មើ​នឹង​ពន្ធ​អាមេរិក​ដាក់​លើ​ទំនិញ​ប្រទេសថៃ ប៉ុន្តែ​ខ្ពស់​ជាង​ពន្ធ​ដែល​អាមេរិក​ដាក់​លើ​ទំនិញ​ប្រទេស​វៀតណាម ដែល​មាន​ត្រឹម​២០ភាគរយ ខណៈ​ប្រទេស​ឡាវ និងភូមា បាន​ទទួល​រង​ការ​ដំឡើង​ពន្ធ​ពី​អាមេរិក​៤០%។ សហជីព​បារម្ភ​ថា អត្រា​ពន្ធ​៣៦%នេះ ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ស្របពេល​មន្ត្រី​ថា កម្ពុជា​នៅ​សល់​ឱកាស​ដើម្បី​ចរចា​ជាមួយ​អាមេរិក​រឿង​ពន្ធ។


រូបភាពីហ្វេសប៊ុកលោក ស៊ុន ចាន់ថុល និងAFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/11/cambodia-usa-tariff/
---
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #Tariffs
👍6👎2😢2
Media is too big
VIEW IN TELEGRAM
៩ឆ្នាំ​ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី តុលាការ​នៅ​តែ​មិន​ទាន់​រកឃើញ​ឃាតករ
---
ក្រុម​អង្គការ​សង្គមស៊ីវិល អ្នក​នយោបាយ និង​ពលរដ្ឋ បាន​នាំគ្នា​ទៅ​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ស្តុប​បូកគោ កន្លែង​ឃាតករ​បាញ់​សម្លាប់​លោក​បណ្ឌិត កាល​ពី​៩ឆ្នាំ​មុខ។ ក្រុម​អ្នក​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី នៅ​តែ​ទាមទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ទាមទារ​រក​ឃាតករ​ពិត និង​អ្នក​នៅ​ពីក្រោយ​ឃាតករ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Politics #OeutAng #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
😢8👍5
#កម្រងរូបភាព៖ សហព័ន្ធ​ខ្មែរកម្ពុជាក្រោម​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​សកម្មជន ​និង​ព្រះសង្ឃ​ខ្មែរក្រោម​
---
ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​សហរដ្ឋអាមេរិក មក​ពី​ទ្វីប​អឺរុប​ និង​ប្រទេស​កម្ពុជា ប្រមាណ​៥០​នាក់​ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ឌីស៊ី (Washington D.C) ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​​ខ្មែរក្រោម ​ចំនួន​៩នាក់​ និង​ព្រះសង្ឃ៦​អង្គ​។
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #វៀតណាម #ខ្មែរក្រោម #កម្ពុជាក្រោម #សហព័ន្ធខ្មែរកម្ពុជាក្រោម #សិទ្ធិមនុស្ស #សិទ្ធិជនជាតិដើម #បាតុកម្ម
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights #Protest