វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាច់ញាតិ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក សុខ ស៊ុនណារ៉េត ព្រោះ​ការ​ចោទប្រកាន់​មាន​ចំណុច​សង្ស័យ​ច្រើន
---

តុលាការ​ខេត្ត​កំពង់ស្ពឺ​គ្រោង​ប្រកាស​សាលក្រម​សំណុំ​រឿង​របស់​ឪពុក​ លោក​ ស៊ន តារា នៅ​ដើម​ខែ​ក្រោយ ខណៈ​សាច់ញាតិ​និង​មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា ការ​ចោទប្រកាន់​រឿង​គ្រឿងញៀន​ពី​តុលាការ នៅ​មាន​ចំណុច​សង្ស័យ​ច្រើន និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក សុខ ស៊ុនណារ៉េត ឱ្យមានសេរីភាពវិញ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SupremeCourt #SokSunnareth #SornDara
👍11
កម្ពុជា​ថា​នៅ​សល់​ឱកាស​ចរចា​ជាមួយ​អាមេរិក​សុំ​ឱ្យ​ពន្ធ​៣៦​%​ចុះ​បន្ថែម​ទៀត
---
សហរដ្ឋអាមេរិក​បាន​សម្រេច​គិត​ពន្ធ​ពី​៤៩​% មក​ត្រឹម​៣៦% លើ​ទំនិញ​កម្ពុជា ដែល​ស្មើ​នឹង​ពន្ធ​អាមេរិក​ដាក់​លើ​ទំនិញ​ប្រទេសថៃ ប៉ុន្តែ​ខ្ពស់​ជាង​ពន្ធ​ដែល​អាមេរិក​ដាក់​លើ​ទំនិញ​ប្រទេស​វៀតណាម ដែល​មាន​ត្រឹម​២០ភាគរយ ខណៈ​ប្រទេស​ឡាវ និងភូមា បាន​ទទួល​រង​ការ​ដំឡើង​ពន្ធ​ពី​អាមេរិក​៤០%។ សហជីព​បារម្ភ​ថា អត្រា​ពន្ធ​៣៦%នេះ ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ស្របពេល​មន្ត្រី​ថា កម្ពុជា​នៅ​សល់​ឱកាស​ដើម្បី​ចរចា​ជាមួយ​អាមេរិក​រឿង​ពន្ធ។


រូបភាពីហ្វេសប៊ុកលោក ស៊ុន ចាន់ថុល និងAFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/11/cambodia-usa-tariff/
---
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #Tariffs
👍7😢3👎2
Media is too big
VIEW IN TELEGRAM
៩ឆ្នាំ​ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី តុលាការ​នៅ​តែ​មិន​ទាន់​រកឃើញ​ឃាតករ
---
ក្រុម​អង្គការ​សង្គមស៊ីវិល អ្នក​នយោបាយ និង​ពលរដ្ឋ បាន​នាំគ្នា​ទៅ​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ស្តុប​បូកគោ កន្លែង​ឃាតករ​បាញ់​សម្លាប់​លោក​បណ្ឌិត កាល​ពី​៩ឆ្នាំ​មុខ។ ក្រុម​អ្នក​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី នៅ​តែ​ទាមទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ទាមទារ​រក​ឃាតករ​ពិត និង​អ្នក​នៅ​ពីក្រោយ​ឃាតករ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Politics #OeutAng #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
😢13👍5
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរកម្ពុជាក្រោម​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​សកម្មជន ​និង​ព្រះសង្ឃ​ខ្មែរក្រោម​
---
ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​សហរដ្ឋអាមេរិក មក​ពី​ទ្វីប​អឺរុប​ និង​ប្រទេស​កម្ពុជា ប្រមាណ​៥០​នាក់​ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ឌីស៊ី (Washington D.C) ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​​ខ្មែរក្រោម ​ចំនួន​៩នាក់​ និង​ព្រះសង្ឃ៦​អង្គ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights #Protest
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍10😢5
Media is too big
VIEW IN TELEGRAM
បារាំង «ត្រៀមផ្ដល់ឯកសារព្រំដែននិងគាំទ្រតុលាការICJ»
---
អគ្គរដ្ឋទូត​បារាំង​លើកឡើង​ថា បារាំង​បាន​ត្រៀម​ក្នុង​ការ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ព្រំដែន​ដល់​កម្ពុជា ហើយ​បារាំង​ក៏​មាន​គោល​ជំហរ​គាំទ្រ​គោលការណ៍​ច្បាប់​អន្តរជាតិ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #France #Thailland #HunManet #HunSen #ICJ #BorderConflict
👍15😢4
មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​អនុម័ត​ច្បាប់​ដក​សញ្ជាតិ ដើម្បី​បំបិទ​មាត់​ពលរដ្ឋ​និង​ការពារ​អំណាច​ឱ្យ​ត្រកូល​ហ៊ុន
---
មន្ត្រី​គណបក្ស​ប្រឆាំង​និង​អ្នក​ច្បាប់​លើក​ឡើង​ថា ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​យ៉ាង​តក់​ក្រហល់​និង​ឆាប់​រហ័ស​បែប​នេះ គឺ​ជា​ចេតនា​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ​ដើម្បី​កម្ទេច​ក្រុម​គណបក្ស​ប្រឆាំង​កុំ​ឱ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​ជាតិ​​នៅ​ថ្ងៃ​ទី​១១​ខែ​កក្កដា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដក​ហូត​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ ​ដោយ​សំឡេង​ ១២៥​លើ​១២៥​នៃ​អង្គ​សភា​​ទាំង​មូល។

រូបភាពពីហ្វេសប៊ុករដ្ឋសភា និង AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/07/12/cambodia-hunsen-transnational-repression/
---

#RFAKhmer #Cambodia #HunManet #HunSen #ConstitutionKH #RevocationOfCitizenship
👍3
Media is too big
VIEW IN TELEGRAM
លុយ​ជាតិ​បើក​លើស​ឱ្យ​មន្ត្រី​រាជការ​ជិត​១១​លាន​ដុល្លារ
---
អ្នក​ឃ្លាំមើល​បាន​លើកឡើង​ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល ជា​ប្រព័ន្ធ​លួច​លុយ​ជាតិ បន្ទាប’ពី​ប្រាក់​ខែ​មន្ត្រី​រាជការ ដែល​កើត​ចេញ​ពី​ការ​បង់​ពន្ធ​របស់​ប្រជាពលរដ្ឋ បាន​បើក​លើស​ជិត​១១​លាន​ដុល្លារ ក្នុង​រយៈពេល​៣​ឆ្នាំ​មក​នេះ។ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Corruption
👍3😢2