វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.81K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Proposed law would give Cambodia’s government power to revoke citizenship
---
A proposed amendment to Cambodia’s constitution would allow the government to revoke the citizenship of Cambodian dissidents — a step that critics say would suppress internal dissent and eliminate political competition.
👉 https://www.rfa.org/english/cambodia/2025/07/07/cambodia-citizenship-amendment-proposed
---
#RFAKhmer #Cambodia #HunManet #HunSen #ConstitutionKH #RevocationOfCitizenship
👍5😢2
Media is too big
VIEW IN TELEGRAM
កម្ពុជាស្នើឱ្យថៃឈប់ប្រើផែនទីឯកតោភាគី ដែលបំពានលើ MoU ឆ្នាំ២០០០
---
ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា ប្រទេសថៃគួរបង្ហាញឱ្យឃើញភាពបរិសុទ្ធក្នុងការគោរពតាមអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដើម្បីប្រើប្រាស់ផែនទីដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា និងបញ្ឈប់ការទទូចប្រើប្រាស់ផែនទីដែលគូសដោយឯកតោភាគី ដែលជាប្រភពនាំឱ្យកើតមានជម្លោះព្រំដែននៅពេលនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍14
អ្នក​ឃ្លាំមើល​ថា ការ​ចេញ​ដីកា​តុលាការ​ថៃ​តាម​ចាប់​ខ្លួន​ឧកញ៉ា កុក អាន ពាក់ព័ទ្ធ​ទីតាំង​ឆបោក​តាម​អនឡាញ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​កម្ពុជា
---
ប៉ូលិស​ថៃ​នៅ​ថ្ងៃ​ទី​៨​ខែ​កក្កដា បាន​អនុវត្ត​ដីកា​ចាប់​ខ្លួន​​របស់​តុលាការ​ទីក្រុង​បាងកក​ ដោយ​ចុះ​ឆែកឆេរ​ផ្ទះ​ចំនួន​១៩​ទីតាំង​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ជុំ​វិញ​ដែល​​ជាប់​ពាក់ព័ន្ធ​ជា​មួយ​ឧកញ៉ា​កុក អាន សមាជិក​ព្រឹទ្ធសភា​កម្ពុជា។ អ្នក​ឃ្លាំមើល លើក​ឡើង​ថា ​វិធានការ​របស់​ថៃ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​កេរ្តិ៍​ឈ្មោះកាន់​តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ​ខាង​បទល្មើស​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

រូបភាពពីហ្វេសប៊ុកសមាគមឧកញ៉ាកម្ពុជា និងបណ្ដាញសង្គម
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/09/cambodia-thailand-onlinescam/
---
#RFAKhmer #Cambodia #Thailand #Thaksin #KokAn #CrownHotel #Cyberscams #OnlineGambling #HumanTrafficking
👍13😢3
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មក​តាមដាន​ញត្តិ​រឿង​ដីធ្លី​នៅ​សាលាក្រុង តែ​មន្ត្រី​ថា​បាត់​ឯកសារ

---
តំណាង​ប្រជាពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ចំនួន​០៩​នាក់ នៅ​ថ្ងៃ​ទី០៨ ខែកក្កដា បាន​ធ្វើ​ដំណើរ​មក​សាលាក្រុងភ្នំពេញ ដើម្បី​តាមដាន​ញត្តិ​ស្នើឱ្យ​ជួយ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដែល​ពួកគាត់​បាន​ដាក់​តាំង​ពី ១ខែ​មុន ប៉ុន្តែ​នៅ​ពេល​ចូល​ជួប មន្ត្រី​បែរ​ជា​ឆ្លើយ​ថា ញត្តិ​នោះ​បាត់​រក​មិន​ឃើញ។ ការ​ឡើង​មក​សាលាក្រុង​ជា​ថ្មី​នេះ បន្ទាប់​ពី​មន្ត្រី​មិន​បាន​គោរព​តាម​កិច្ច​សន្យា​ក្នុង​ការ​ជូន​ដំណឹង ក្រោយ​ពី​ពលរដ្ឋ​ប្រមាណ​៨០គ្រួសារ បាន​នាំគ្នា​ដាក់​ញត្តិ​តាំង​ពី​ថ្ងៃ​ទី០៣ ខែមិថុនា។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #humanrights #LandDispute
👍4😢3
ក្រុម​អង្គការ​សង្គមស៊ីវិលបន្ត​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត​ កែម ឡី
---
ក្រុម​អង្គការ​សង្គមស៊ីវិល​កំពុង​ធ្វើ​យុទ្ធនា​ការ​តាម​បណ្ដាញសង្គម​ទាមទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​រម្លឹក​ខួប៩​ឆ្នាំ​​នៃ​ឃាតកម្ម​លើ​អ្នក​ស្រាវជ្រាវ​សង្គម​រូប​នេះ។

រូបភាពពីហ្វេសប៊ុក CCHR
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/human-rights/2025/07/09/cambodia-kemleyassassination-politicalcommentator/

---
#RFAKhmer #Cambodia #Politics #Murder #KemLey #RememberKemLey
😢24👍12
Media is too big
VIEW IN TELEGRAM
#ផ្សាយឡើងវិញ៖ តើ ជួប សម្លាប់ ដែលគេអះអាងថា ជាឃាតកសម្លាប់បណ្ឌិត កែមឡី ជានរណា?
---
តើលោកអ្នកនាងនៅចងចាំដែរ ឬទេអំពីបុរសម្នាក់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ នោះ? បុរសម្នាក់នេះ គឺជាបុគ្គលតែម្នាក់គត់ដែលកំពុងជាប់ទោសក្នុងសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏មានប្រជាប្រិយភាព កាលពី ឆ្នាំ២០១៦។ តើ ជួប សម្លាប់ មានប្រវត្តិដូចម្ដេច ហើយតើស្ថានភាពរបស់គាត់ក្នុងពន្ធនាគារយ៉ាងណាដែរ?

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

--
#RFAKhmer #Cambodia #Politics #OeutAng #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
👍12👎2😢1
តុលាការខេត្តកំពង់ស្ពឺ​គ្រោង​ប្រកាស​សាលក្រម​សំណុំ​រឿង​ ឪពុក លោក ស៊ន តារា នៅ​ខែ​ក្រោយ
---
​​តុលាការ​ខេត្ត​កំពង់ស្ពឺ​ពន្យារ​ពេល​ប្រកាស​សាលក្រម​សំណុំ​រឿង​របស់​ឪពុក​ លោក​ ស៊ន តារា នៅ​ដើម​ខែ​ក្រោយ​ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​មាន​មន្ទិលសង្ស័យ​លើ​ក្ដីក្ដាំ​នេះ​ និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ជន​ជាប់​ឃុំ​ដោយ​ឥតលក្ខខណ្ឌ។


រូបភាពពីពលរដ្ឋ និងហ្វេសប៊ុកលោក ស៊ន តារា
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/07/10/sorndara-father-soksunnareth/

#RFAKhmer #Cambodia #HunSen #HunManet #SupremeCourt #SokSunnareth #SornDara
😢6👍4
#កម្រងរូបភាព៖ អ្នក​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី នាំគ្នា​ដាក់​កម្រង​ផ្កា​និង​បង្សុកូល​ជូន​លោក​នៅ​ខួប​៩​ឆ្នាំ
---
ពលរដ្ឋ យុវជន កម្មករ រួម​ទាំង​មន្ត្រី​អង្គការ​សង្គមស៊ីវិល និង​អ្នក​នយោបាយ ប្រមាណ​២០០​នាក់ បាន​ជួបជុំ​គ្នា​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច ស្តុប​បូកគោ ជាទី​ដែល​ឃាតករ​បាន​បាញ់​សម្លាប់​លោក​កាល​ពី​៩​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រៅ​ពី​ការ​ជួបជុំ​ដាក់​កម្រង​ផ្កា ពួកគេ​ក៏បាន​ធ្វើ​ពិធី​ប្រគេន​ទេយ្យទាន​ចំពោះ​ព្រះសង្ឃ​នៅ​វត្តពោធិយារាម ហៅវត្ត ចាស់ ក្នុង​ខណ្ឌជ្រោយចង្វារ ដើម្បី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បណ្ឌិត កែម ឡី។

រូបភាពពីពលរដ្ឋ

---

#RFAKhmer #Cambodia #Politics #OeutAng #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
😢15
#កម្រងរូបភាព៖ អ្នក​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី នាំគ្នា​ដាក់​កម្រង​ផ្កា​និង​បង្សុកូល​ជូន​លោក​នៅ​ខួប​៩​ឆ្នាំ
---
ពលរដ្ឋ យុវជន កម្មករ រួម​ទាំង​មន្ត្រី​អង្គការ​សង្គមស៊ីវិល និង​អ្នក​នយោបាយ ប្រមាណ​២០០​នាក់ បាន​ជួបជុំ​គ្នា​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច ស្តុប​បូកគោ ជាទី​ដែល​ឃាតករ​បាន​បាញ់​សម្លាប់​លោក​កាល​ពី​៩​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រៅ​ពី​ការ​ជួបជុំ​ដាក់​កម្រង​ផ្កា ពួកគេ​ក៏បាន​ធ្វើ​ពិធី​ប្រគេន​ទេយ្យទាន​ចំពោះ​ព្រះសង្ឃ​នៅ​វត្តពោធិយារាម ហៅវត្ត ចាស់ ក្នុង​ខណ្ឌជ្រោយចង្វារ ដើម្បី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បណ្ឌិត កែម ឡី។

រូបភាពពីពលរដ្ឋ

---

#RFAKhmer #Cambodia #Politics #OeutAng #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
😢10👍3
Media is too big
VIEW IN TELEGRAM
សាច់ញាតិ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក សុខ ស៊ុនណារ៉េត ព្រោះ​ការ​ចោទប្រកាន់​មាន​ចំណុច​សង្ស័យ​ច្រើន
---

តុលាការ​ខេត្ត​កំពង់ស្ពឺ​គ្រោង​ប្រកាស​សាលក្រម​សំណុំ​រឿង​របស់​ឪពុក​ លោក​ ស៊ន តារា នៅ​ដើម​ខែ​ក្រោយ ខណៈ​សាច់ញាតិ​និង​មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា ការ​ចោទប្រកាន់​រឿង​គ្រឿងញៀន​ពី​តុលាការ នៅ​មាន​ចំណុច​សង្ស័យ​ច្រើន និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក សុខ ស៊ុនណារ៉េត ឱ្យមានសេរីភាពវិញ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SupremeCourt #SokSunnareth #SornDara
👍11
កម្ពុជា​ថា​នៅ​សល់​ឱកាស​ចរចា​ជាមួយ​អាមេរិក​សុំ​ឱ្យ​ពន្ធ​៣៦​%​ចុះ​បន្ថែម​ទៀត
---
សហរដ្ឋអាមេរិក​បាន​សម្រេច​គិត​ពន្ធ​ពី​៤៩​% មក​ត្រឹម​៣៦% លើ​ទំនិញ​កម្ពុជា ដែល​ស្មើ​នឹង​ពន្ធ​អាមេរិក​ដាក់​លើ​ទំនិញ​ប្រទេសថៃ ប៉ុន្តែ​ខ្ពស់​ជាង​ពន្ធ​ដែល​អាមេរិក​ដាក់​លើ​ទំនិញ​ប្រទេស​វៀតណាម ដែល​មាន​ត្រឹម​២០ភាគរយ ខណៈ​ប្រទេស​ឡាវ និងភូមា បាន​ទទួល​រង​ការ​ដំឡើង​ពន្ធ​ពី​អាមេរិក​៤០%។ សហជីព​បារម្ភ​ថា អត្រា​ពន្ធ​៣៦%នេះ ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ស្របពេល​មន្ត្រី​ថា កម្ពុជា​នៅ​សល់​ឱកាស​ដើម្បី​ចរចា​ជាមួយ​អាមេរិក​រឿង​ពន្ធ។


រូបភាពីហ្វេសប៊ុកលោក ស៊ុន ចាន់ថុល និងAFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/11/cambodia-usa-tariff/
---
#RFAKhmer #Cambodia #USA #HunSen #HunManet #Investments #Economy #Tariffs
👍7😢3👎2
Media is too big
VIEW IN TELEGRAM
៩ឆ្នាំ​ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី តុលាការ​នៅ​តែ​មិន​ទាន់​រកឃើញ​ឃាតករ
---
ក្រុម​អង្គការ​សង្គមស៊ីវិល អ្នក​នយោបាយ និង​ពលរដ្ឋ បាន​នាំគ្នា​ទៅ​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ស្តុប​បូកគោ កន្លែង​ឃាតករ​បាញ់​សម្លាប់​លោក​បណ្ឌិត កាល​ពី​៩ឆ្នាំ​មុខ។ ក្រុម​អ្នក​គោរព​ស្រលាញ់​បណ្ឌិត កែម ឡី នៅ​តែ​ទាមទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ទាមទារ​រក​ឃាតករ​ពិត និង​អ្នក​នៅ​ពីក្រោយ​ឃាតករ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Politics #OeutAng #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
😢13👍6
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរកម្ពុជាក្រោម​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​សកម្មជន ​និង​ព្រះសង្ឃ​ខ្មែរក្រោម​
---
ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​សហរដ្ឋអាមេរិក មក​ពី​ទ្វីប​អឺរុប​ និង​ប្រទេស​កម្ពុជា ប្រមាណ​៥០​នាក់​ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ឌីស៊ី (Washington D.C) ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​​ខ្មែរក្រោម ​ចំនួន​៩នាក់​ និង​ព្រះសង្ឃ៦​អង្គ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights #Protest
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍12😢6
Media is too big
VIEW IN TELEGRAM
បារាំង «ត្រៀមផ្ដល់ឯកសារព្រំដែននិងគាំទ្រតុលាការICJ»
---
អគ្គរដ្ឋទូត​បារាំង​លើកឡើង​ថា បារាំង​បាន​ត្រៀម​ក្នុង​ការ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ព្រំដែន​ដល់​កម្ពុជា ហើយ​បារាំង​ក៏​មាន​គោល​ជំហរ​គាំទ្រ​គោលការណ៍​ច្បាប់​អន្តរជាតិ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #France #Thailland #HunManet #HunSen #ICJ #BorderConflict
👍18😢4
មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​អនុម័ត​ច្បាប់​ដក​សញ្ជាតិ ដើម្បី​បំបិទ​មាត់​ពលរដ្ឋ​និង​ការពារ​អំណាច​ឱ្យ​ត្រកូល​ហ៊ុន
---
មន្ត្រី​គណបក្ស​ប្រឆាំង​និង​អ្នក​ច្បាប់​លើក​ឡើង​ថា ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​យ៉ាង​តក់​ក្រហល់​និង​ឆាប់​រហ័ស​បែប​នេះ គឺ​ជា​ចេតនា​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ​ដើម្បី​កម្ទេច​ក្រុម​គណបក្ស​ប្រឆាំង​កុំ​ឱ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​ជាតិ​​នៅ​ថ្ងៃ​ទី​១១​ខែ​កក្កដា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដក​ហូត​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ ​ដោយ​សំឡេង​ ១២៥​លើ​១២៥​នៃ​អង្គ​សភា​​ទាំង​មូល។

រូបភាពពីហ្វេសប៊ុករដ្ឋសភា និង AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/07/12/cambodia-hunsen-transnational-repression/
---

#RFAKhmer #Cambodia #HunManet #HunSen #ConstitutionKH #RevocationOfCitizenship
👍11😢5
Media is too big
VIEW IN TELEGRAM
លុយ​ជាតិ​បើក​លើស​ឱ្យ​មន្ត្រី​រាជការ​ជិត​១១​លាន​ដុល្លារ
---
អ្នក​ឃ្លាំមើល​បាន​លើកឡើង​ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល ជា​ប្រព័ន្ធ​លួច​លុយ​ជាតិ បន្ទាប’ពី​ប្រាក់​ខែ​មន្ត្រី​រាជការ ដែល​កើត​ចេញ​ពី​ការ​បង់​ពន្ធ​របស់​ប្រជាពលរដ្ឋ បាន​បើក​លើស​ជិត​១១​លាន​ដុល្លារ ក្នុង​រយៈពេល​៣​ឆ្នាំ​មក​នេះ។ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Corruption
😢16👍12👎1
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន ព្រមាន​វាយខ្នោះ​សមាជិក​បក្ស​ឆន្ទៈ​ខ្មែរ​នៅ​ក្នុង​កិច្ច​ប្រជុំ​ព្រឹទ្ធសភា
---
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ព្រមាន​វាយខ្នោះ​សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ​ពីរ​រូប​នៅ​ក្នុង​កិច្ច​ប្រជុំ​ព្រឹទ្ធសភា ស្តីពី​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ដក​សញ្ជាតិ​ខ្មែរ ថ្ងៃ​ទី១៤ ខែកក្កដា។ បើទោះ​រង​ការ​ព្រមាន​បែប​នេះ​ក្ដី ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​ទាំង​ពីរ​រូប​នោះ នៅ​តែ​មិន​លើក​ដៃ​គាំទ្រ​ការ​អនុម័ត​កែ​ច្បាប់​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #HunManet #HunSen #ConstitutionKH #RevocationOfCitizenship
😢18👍5👎5
លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​កាតព្វកិច្ច​យោធា ដោយ​តម្រូវ​យុវជន​ចូល​បម្រើ​ទ័ព
---
 លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា ចាប់​ពី​ឆ្នាំ២០២៦ ពលរដ្ឋ​គ្រប់​អាយុ​នឹង​ត្រូវ​ចូល​បំពេញ​កាតព្វកិច្ច​យោធា​រយៈពេល​២ឆ្នាំ ដើម្បី​ត្រៀម​ខ្លួន​ចូល​ការពារ​ជាតិ ប៉ុន្តែ​យុវជន​បារម្ភ​ថា រដ្ឋាភិបាល​អាច​យក​យុវជន​ទៅ​ការពារ​អំណាច​ត្រកូល ហ៊ុន សែន មិន​មែន​បម្រើ​ជាតិ​ដូច​ច្បាប់​ចែង​ឡើយ។

រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/15/cambodia-to-begin-conscripting-civilians/

---
#RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict
👍10
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​យុវជន​ចូល​បំពេញ​កាតព្វកិច្ច​យោធា​ពី​ឆ្នាំ​២០២៦
---
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា ចាប់​ពី​ឆ្នាំ២០២៦ ពលរដ្ឋ​គ្រប់​អាយុ​នឹង​ត្រូវ​ចូល​បំពេញ​កាតព្វកិច្ច​យោធា​រយៈពេល​២ឆ្នាំ ដើម្បី​ត្រៀម​ខ្លួន​ចូល​ការពារ​ជាតិ ប៉ុន្តែ​យុវជន​បារម្ភ​ថា រដ្ឋាភិបាល​អាច​យក​យុវជន​ទៅ​ការពារ​អំណាច​ត្រកូល ហ៊ុន សែន មិន​មែន​បម្រើ​ជាតិ​ដូច​ច្បាប់​ចែង​ឡើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict
😢4👍2
លោក ហ៊ុន ម៉ាណែត ព្រមានដកអភិបាលខេត្តដែលមិនបង្ក្រាបក្រុមឆបោកតាមអនឡាញ
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យកងទ័ពគ្រប់អង្គភាពត្រៀមជួយគាំទ្រដល់អាជ្ញាធរតាមបណ្ដារាជធានីខេត្ត ដើម្បីបង្ក្រាបលើក្រុមឆបោកតាមអនឡាញ។ លោកបានព្រមានថា បើអភិបាលខេត្តណា មិនបានបង្ក្រាបលើក្រុមឆបោកឱ្យបានម៉ឺងម៉ាត់ នឹងប្រឈមត្រូវដកចេញពីតំណែង។

រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/16/hun-manet-warns-of-removal-of-provincial-governors-who-cannot-crack-down-on-online-fraudsters/
---
#RFAKhmer #Cambodia #China #ChinaReach #OnlineGames #Scams #Casino
👍12👎3