វិទ្យុអាស៊ីសេរី/ RFA Khmer
14.3K subscribers
4.54K photos
2.82K videos
108 files
8.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោក ហ៊ុន ម៉ាណែត ព្រមានដកអភិបាលខេត្តដែលមិនបង្ក្រាបក្រុមឆបោកតាមអនឡាញ
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យកងទ័ពគ្រប់អង្គភាពត្រៀមជួយគាំទ្រដល់អាជ្ញាធរតាមបណ្ដារាជធានីខេត្ត ដើម្បីបង្ក្រាបលើក្រុមឆបោកតាមអនឡាញ។ លោកបានព្រមានថា បើអភិបាលខេត្តណា មិនបានបង្ក្រាបលើក្រុមឆបោកឱ្យបានម៉ឺងម៉ាត់ នឹងប្រឈមត្រូវដកចេញពីតំណែង។

រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/16/hun-manet-warns-of-removal-of-provincial-governors-who-cannot-crack-down-on-online-fraudsters/
---
#RFAKhmer #Cambodia #China #ChinaReach #OnlineGames #Scams #Casino
👍23👎3
មន្ត្រី​បក្ស​ប្រឆាំង​និង​មន្ត្រី​សង្គម​ថា សមត្ថកិច្ច​គួរ​ស្វែងរក​ចាប់​មេខ្លោង​ធំៗ​នៃ​ទីតាំង​ឆបោក​តាម​អនឡាញ
---
មន្ត្រី​គណបក្ស​ប្រឆាំង​បាន​លើកឡើង​ថា រដ្ឋាភិបាល​គួរ​តែ​ចាប់​ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជា​មេខ្លោង​បើក​ទីតាំង​ឆបោក​តាម​អនឡាញ​យក​កាត់​ទោស ទើប​អាច​បោស​សម្អាត​ទីតាំង​ឆបោក​មាន​ប្រសិទ្ធភាព។ ការ​លើកឡើង​នេះ ស្របពេល​សមត្ថកិច្ច រាជធានី-ខេត្ត កំពុង​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​ទីតាំង​ឆបោក ក្រោយ​មាន​បទ​បញ្ជា​ពី​នាយករដ្ឋមន្ត្រី និង​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ជាង​១០០០​នាក់។ 

រូបភាពពីហ្វេសប៊ុកទីភ្នាក់សារព័ត៌មានកម្ពុជា ស្នងការនគរបាលខេត្តពោធិ៍សាត់ និងAFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/18/cambodia-olinescam/

---

#RFAKhmer #Cambodia #China #ChinaReach #OnlineGames #Scams #Casino
👍20