វិទ្យុអាស៊ីសេរី/ RFA Khmer
14.5K subscribers
4.23K photos
2.7K videos
107 files
8.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កងទ័ព​ខ្មែរ​ថៃ​ជួប​ពិភាក្សា​រឿង​រក្សា​សន្ដិភាព​តាម​ព្រំដែន​ក្រោយ​ពី​ការ​ព្រមាន​ផ្ទុះ​អាវុធ​ដាក់​គ្នា
---
កងទ័ព​កម្ពុជា​មក​ពី​កង​ពល​តូច​ថ្មើង​ជើង​លេខ​៥១ បាន​ជួប​ជាមួយ​កង​កម្លាំង​បូព៌ា​ថៃ នៅ​ថ្ងៃ​ទី​២៧​ខែ​មីនា នៅ​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​រួមគ្នា និង​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ឡើង​វិញ។
រូបភាពពីហ្វេសប៊ុកកងទ័ពជើងគោកកម្ពុជា
អានព័ត៌មានបន្ថែម៖ https://www.rfa.org/khmer/society/2025/03/28/khmer-thai-border-disputes/
---
#RFAKhmer #Cambodia #Thailand
មន្ត្រីសង់ត្រាល់៖ មាន​ពលករ​ខ្មែរ​ក្នុង​គំនរ​អាគារ​បាក់​រលំ​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​បាងកក
---
មាន​ពលករ​ខ្មែរ​ស្ថិត​ក្នុង​អាគារ​កំពុង​សាងសង់​កម្ពស់​៣០ជាន់ ដែល​បាក់​រលំ​ទាំង​ស្រុង​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​គម្រោង​ទទួល​បន្ទុក​ផ្នែក​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ​លោក លឹង សុផុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៨​ខែ​មីនា​នេះ។
អានព័ត៌មានបន្ថែម សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Thailand
ប្រពន្ធនិងកូនរស់នៅខ្វះទីពឹង ក្រោយប្ដីត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន
---
ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ គឺ​ព្រះតេជព្រះគុណ គឹម សំរិន្ទ គង់​នៅ​វត្ត​អរុណរង្សី ខេត្ត​ព្រះត្រពាំង ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក​នៅ​​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា នៅ​ផ្ទះ​ញោម​ស្រី​របស់​ព្រះអង្គ​។ ចំណែក​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ពីរ​នាក់​ផ្សេង​ទៀត គឺ​ឈ្មោះ ថាច់ ង៉ា និង ថាច់ ស្វឹងដុង ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ទៅ​ឃុំ​ខ្លួន​នៅ​មន្ទីរ​នគរបាល​ខេត្ត​ព្រះត្រពាំង នៅ​ព្រឹក​ថ្ងៃ​ជាមួយ​គ្នា។

អានព័ត៌មានពិស្ដារ៖ https://www.rfa.org/khmer/politics/human-rights/2025/03/27/khmer-krom-activists-arrested/
---
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom
Media is too big
VIEW IN TELEGRAM
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ចាប់ខ្លួនព្រះសង្ឃ និងសកម្មជនខ្មែរក្រោម
---
អាជ្ញាធរវៀតណាមបន្តចាប់ផ្សឹក និងចាប់ខ្លួនព្រះសង្ឃខ្មែរក្រោម រួមជាមួយសកម្មជនខ្មែរក្រោម០២រូបទៀត យកទៅឃុំក្នុងមន្ទីរឃុំឃាំង។ ការចាប់ខ្លួននេះ ដោយសារព្រះសង្ឃ និងសកម្មជនខ្មែរក្រោមពីរនាក់ទៀត ជាអ្នកសកម្មក្នុងការងារការពារសិទ្ធិមនុស្ស នៅលើទឹកដីកម្ពុជាក្រោម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
មន្ត្រីសង់ត្រាល់៖ អាគារបាក់រលំនៅថៃជាកន្លែងធ្វើការរបស់ពលករខ្មែរ
---
អាគារកំពុងសាងសង់ ដែលបាក់រលំដោយសារគ្រោះរញ្ជួយដីទៅក្រុងបាងកក គឺមានពលករខ្មែរធ្វើការនៅទីនោះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអង្គការសង់ត្រាល់ (CENTRAL) ប្រចាំប្រទេសថៃ។ សារព័ត៌មាននៅក្នុងប្រទេសថៃរាយការណ៍ថា អាគារនោះមានកម្មករប្រហែល៤០០នាក់ធ្វើការ ហើយបច្ចុប្បន្ន គេបានរកឃើញកម្មករស្លាប់មួយចំនួន ប៉ុន្តែ មិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/society/2025/03/28/khmer-worker-in-collapse-building
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #WorkersKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ខ្លីៗពីអាស៊ីសេរី [២៥០]៖ «ពលករខ្មែរមាននៅក្នុងអាគារបាក់រលំនៅប្រទេសថៃ»
- - -
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៖
១. «ពលករខ្មែរមាននៅក្នុងអាគារបាក់រលំនៅប្រទេសថៃ»
២. លោក សម រង្ស៊ី រំលែកទុក្ខលោក ហ៊ុន សែន និងសុំឱ្យលោក ហ៊ុន សែន ចេះយល់ពីទុក្ខអ្នកដទៃ
៣. បក្សប្រឆាំងថា បក្សកាន់អំណាចបង្ខិតបង្ខំឱ្យសកម្មជនបក្សប្រឆាំងចុះចូលជាមួយខ្លួន៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #RFAKhmerInBrief #Cambodia #Thailand #HunSen #SamRainsy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Vietnam arrests Khmer Krom monk and 2 activists under vague law
---
Vietnam arrested an ethnic Khmer Krom monk and two activists on Thursday and charged them with breaking a vague law that is often used to silence dissent, a Khmer Krom advocacy group said.
👉 https://www.rfa.org/english/vietnam/2025/03/27/vietnam-khmer-krom-monk-activists-arrested/
---
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរ​៖ «ក្នុង​ចិត្ត​គិត​ថា​មិន​បាន​រស់​ជួប​មុខ​ប្រពន្ធ​កូន​ទេ ពេល​រញ្ជួយ​អាគារ​»
---
លោក យ៉ុន សាយយ័ន ពលករ​សំណង់​នៅ​ប្រទេស​ថៃ​រយៈពេល​៤​ឆ្នាំ មក​ពី​ស្រុក​ស្វាយ​អន្ទរ ខេត្តព្រៃ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៩​មីនា​ថា លោក​និង​កូនស្រី​អាយុ ១៩​ឆ្នាំ កំពុង​ធ្វើ​ការ​នៅ​ក្នុង​អាគារ​ខុនដូរ​ជាន់​ទី​១៣ អំឡុង​ពេល​មាន​ការ​វាយប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ទីក្រុង​បាងកក។ លោក​បន្ត​ថា អាគារ​យោង​ខ្លាំង​ប្រហែល​៣​នាទី ធ្វើ​ឱ្យ​ឮ​សំឡេង​ប្រេះ​ថ្ម​ធ្លាក់ និង​ដាច់​សរសៃរ​ដែក ហើយ​បង្ក​ឱ្យ​ក្រុម​កម្មករ​មាន​ទាំង​ខ្មែរ ភូមា និង​ឡាវ ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់​ចេញ​ពី​អាគារ តែ​សំណាង​អាគារ​មិន​បាក់​រលំ។ លោក យ៉ុន សាយយ័ន ធ្វើ​ការ​ក្នុង​ខុនដូរ​កំពុង​សាងសង់ ដែល​មាន​ចម្ងាយ​ពី​អាគារ​បាក់​រលំ​នៅ​សង្កាត់​ចាក់តុចាក់ (Chatuchak) ក្រុងបាងកក​ប្រហែល​៥​គីឡូម៉ែត្រ​ពី​គ្នា។ ពលករ​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន ខាង​ថៅ​កែ​នៅ​មិន​ទាន់​ឱ្យ​ចូល​ធ្វើ​ការ​វិញ​ឡើយ ដោយសារ​រង់ចាំ​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​អាគារ​ជាមុន​សិន៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #WorkersKH
Media is too big
VIEW IN TELEGRAM
ពលករខ្មែរជាច្រើននាក់ត្រូវគេសង្ស័យថាកំពុងបាត់ដំណឹងក្នុងគំនរអាគារបាក់រលំ
---
មន្ត្រីអង្គការសង់ត្រាល់ (CENTRAL) លើកឡើងថា ពលករខ្មែរដែលបាត់ដំណឹងដោយសារការបាក់រលំអាគារនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា អាចមានច្រើននាក់។ ការលើកឡើងនេះ បន្ទាប់ពីមានពលករជាប្ដីប្រពន្ធពីរនាក់ ត្រូវបានសាច់ញាតិបញ្ជាក់ នៅថ្ងៃទី២៩ មីនា ថា កំពុងបាត់ដំណឹងនៅក្នុងគំនរអាគារ។ ក្រៅពីនេះ មានពលការិនីខ្មែរម្នាក់ ដែលរងរបួសបាក់ជើង ត្រូវបានគេជួយសង្គ្រោះ។ មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការថា មានពលករខ្មែរស្លាប់នៅក្នុងករណីបាក់អាគារនេះ នៅឡើយទេ។ កាសែតបាងកកប៉ុស្ដិ៍របស់ថៃចុះផ្សាយថា មានកម្មករប្រហែល១០០នាក់ទៀត កំពុងបាត់ខ្លួននៅក្នុងគំនរអាគារបាក់រលំ បន្ទាប់ពីឃើញអ្នកស្លាប់កើនដល់ ១០នាក់ និងរបួស ១៦នាក់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #WorkersKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ថ្ងៃ​នេះ​កាល​ពី​២៨​ឆ្នាំ​មុន មាន​ករណី​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​បាតុករ​១៦​នាក់ និង​របួស​ជាង​១០០​នាក់
---
ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ មាន​ជន​បំផ្ទុះ​គ្រាប់​បែក​លើ​ក្រុម​បាតុករ​ដែល​ដឹកនាំ​លោក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី នៅ​ខាង​មុខ​រដ្ឋសភា​ចាស់ បច្ចុប្បន្ន​ជា​តុលាការ​កំពូល នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ដែល​បាន​សម្លាប់​បាតុករ​១៦​នាក់ និង​យ៉ាងហោចណាស់​រង​របួស​ធ្ងន់​ស្រាល​១២០​នាក់។ មក​ដល់​ពេល​នេះ​អស់​រយៈពេល​២៨​ឆ្នាំ​ហើយ ប៉ុន្តែ​ជន​រង​គ្រោះ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HumanRights
មន្ត្រីសង់ត្រាល់៖ ពលករខ្មែរបាត់ដំណឹងក្នុងគំនរអាគារបាក់​រលំអាចមានច្រើននាក់
---
មន្ត្រី​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ​លើកឡើង​ថា អាច​មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​កំពុង​បាត់​ដំណឹង ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា កំពុង​ជាប់​នៅ​ក្នុង​អាគារ​បាក់​រលំ​ក្នុង​ទីក្រុង​បាងកក។ ជា​មួយ​គ្នា​នេះ មាន​សាច់​ញាតិ​ខ្លះ​លើកឡើង​ថា ពួកគាត់​កំពុង​រង់ចាំ​ដំណឹង​ពី​បងប្អូន​នៅ​ក្បែរ​អាគារ​បាក់​រលំ។

អានព័ត៌មានពិស្ដារ៖ https://www.rfa.org/khmer/society/2025/03/28/khmer-worker-in-collapse-building/
---
#RFAKhmer #Cambodia #Thailand