វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.81K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រង​រូបភាព​៖ ការ​បំពុល​កាក​សំណល់​ផ្លាស្ទិក​តាម​ដង​ទន្លេ​មេគង្គ
---
សកម្មជន​បរិស្ថាន​មួយ​ចំនួន​សង្ឃឹម​ថា សន្ធិសញ្ញា​ប្លាស្ទិក​សកល ដែល​ដឹកនាំ​ការ​ចរចា​អស់​រយៈពេល​២​ឆ្នាំ​មក​នេះ ដោយ​អង្គការ​សហប្រជាជាតិ នឹង​ជួយ​កាត់​បន្ថយ​ការ​បំពុល​កាកសំណល់​ប្លាស្ទិក​នៅ​តាម​ដង​ទន្លេ​មេគង្គ​។ សន្ធិសញ្ញា​នេះ គ្រោង​នឹង​បញ្ចប់​ការ​ចរចា​និង​ចុះ​ហត្ថលេខា​នៅ​ត្រឹម​ឆ្នាំ​២០២៤​នេះ ប៉ុន្តែ​បាន​បរាជ័យ​ទៅ​វិញ ដោយសារ​ក្រុម​ប្រទេស​ផលិត​ប្រេង​ធំ​ៗ ដូច​ជា រុស្ស៊ី (Russia) និង អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) មាន​ចេតនា​ធ្វើ​ឱ្យ​ដំណើរការ​ចរចា​យឺតយ៉ាវ​។ ការ​ផលិត​ផ្លាស្ទិក​ភាគ​ច្រើន គឺ​ពឹង​លើ​ប្រភព​ធនធាន​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ​។ ក្រុម​អ្នក​ចរចា​កំពុង​រង់ចាំ​កិច្ច​ប្រជុំ​លើក​ទី​៦ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២៥​៕

អានព័ត៌មានស្ដីពីការចរចាសន្ធិសញ្ញាប្លាស្ទិកសកលជាភាសាអង់គ្លេស សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #China #ChinaReach #PRC #HunSen #HunManet #TonleSap #Mekong #MRC #MoE #EangSophalleth #PlasticPolution #GlobalPlasticTreaty #Plastic
👍12😢1

👍6
Businessman convicted in shooting of young couple that angered Cambodians
---
A prominent real estate businessman was convicted of shooting a young couple during a dispute inside a Phnom Penh home, sentenced to 31 years in prison and ordered to pay US$2.5 million, court officials announced.
https://www.rfa.org/english/cambodia/2024/12/24/cambodia-tycoon-murder-sentence
---
#RFAKhmer #Cambodia #HunManet #HunSen #KoeutRith #MoJ #Impunity #Oknha #Tycoons #SreySina #LongLysong #KhinKanhchana #COA #Murder #IllegalPosessionOfFirearm
👍17
Media is too big
VIEW IN TELEGRAM
សម្ភាស​លោក​ហេង គឹមហុង ​ជុំវិញ​ការ​តែងតាំង​លោក​ ហ៊ុន ម៉ាណែត​ ​ជាប្រធាន​គណៈកម្មាធិការ​ការពារ​ព្រៃឈើដែលនៅសេសសល់​​

​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក​ ​ហ៊ុន ម៉ាណែត​ ជា​ប្រធាន​គណៈកម្មាធិការ​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​នៅ​កម្ពុជា។​ ​ប្រជា​សហគមន៍​ជំរុញ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​អនុញ្ញាត​ឱ្យ​អ្នកភូមិ​ចូល​ល្បាត​ព្រៃ​ឡើង​វិញ​ដោយ​គ្មាន​ការ​រឹតត្បិត ​និង​ធ្វើ​បាប​ពួកគាត់។​

សូម​ទស្សនា​បទសម្ភាសន៍​ជាមួយ​​នាយក​ប្រតិបត្តិ​បណ្តេញ​យុវជន​កម្ពុជា (CYN) ​លោក ​ហេង គឹមហុង​ ជុំវិញ​រឿង​នេះ​ដូច​តទៅ៖
👍5
Media is too big
VIEW IN TELEGRAM
:ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ចំនួន​២ «​កំពុង​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ភាគ​ខាង​ត្បូង​»

---
បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​កំពង់ធំ អះអាង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ចំនួន​២ ដែល​ធ្វើ​អាជីវកម្ម​រ៉ែមាស នៅ​តំបន់​ភ្នំ​ជី ខេត្ត​កំពង់ធំ កំពុង​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃឡង់​ភាគ​ខាង​ត្បូង​យ៉ាង​ធ្ងន់ធ្ងរ​។ សកម្មជន​បរិស្ថាន ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​អាជីវកម្ម​រ៉ែ​មាស នៅ​ក្នុង​តំបន់​ព្រៃឡង់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

​---
#RFAKhmer #Cambodia #HunManet​ #HunSen​  #Environment#Environment #Logging #Deforestation #Environment#Preylang​ #Kampongthomprovince

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
👍12😢1