វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.45K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#ខ្លីៗ​ពី​អាស៊ី​សេរី [១៨២]៖ សកម្មជនបក្សប្រឆាំងលោក វឿង សំណាង ថា មិនចុះចាញ់ ទោះតុលាការកំពូលឱ្យជាប់គុក៦ឆ្នាំ
- - -
រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី២៤​ ខែ​ធ្នូ ឆ្នាំ២០២៤៖

១. សកម្មជន​បក្ស​ប្រឆាំង​លោក វឿង សំណាង​ ថា មិន​ចុះ​ចាញ់ ទោះ​បី​តុលាការ​កំពូល​កាត់​ឱ្យ​ជាប់​ពន្ធនាគារ៦ឆ្នាំ
២. មេធាវី​ខកចិត្ត​ដែល​តុលាការ​បំបែក​សំណុំ​រឿង​សកម្មជន​កំពុងជាប់ឃុំ៣៧នាក់ ពាក់ព័ន្ធ​ការ​បញ្ចេញ​មតិ​រឿង CLV
៣. ពលរដ្ឋ គាំទ្រ​ការ​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​លើ​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​បាញ់​សម្លាប់​គូរ​ស្នេហ៍​វ័យក្មេង​មួយ​គូរ​នៅ​រាជធានី​ភ្នំពេញ
៤. ពលរដ្ឋ​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ​ឱ្យ​អ្នក​ភូមិ​ចូល​ល្បាត​ព្រៃ​ដោយ​គ្មាន​ការ​រឹតត្បិត ​ ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖​ https://www.youtube.com/watch?v=tJOO45tPUSE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍10
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់ៗ​៖ ​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត​ ​សេង សារី លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​អង្គារ ទី​២៤​ ឆ្នាំ​២០២៤​ ថា​លោក​ ហ៊ុន ម៉ាណែត​ ​កំពុង​វង្វេង​សត្រូវ ​ដោយ​យក​ពលរដ្ឋ​ខ្មែរ​ជា​សត្រូវ​ក្នុង​រឿង​កោះគជ់។​ លោក​ថា​ការ​យក​បញ្ហា​កោះគជ់​ ឬ​កោះ​គុត​ ទៅ​តុលាការ​អន្តរ​ជាតិ​ (ICJ) ​មិនមែន​ជា​ការ​បង្កើត​ឱ្យ​មាន​សង្គ្រាម​នោះ​ឡើយ​ តែ​ជា​ការ​ដោះស្រាយ​បញ្ហា​តាម​យន្តការ​អន្តរជាតិ៕
👍20
Media is too big
VIEW IN TELEGRAM
សហគមន៍​ជំរុញ​ឱ្យ​លោក ​ហ៊ុន​ ម៉ាណែត​ អនុញ្ញាត​ឱ្យ​អ្នក​ភូមិ​ចូល​ល្បាត​ព្រៃ​គ្មាន​ការ​រឹត​ត្បិត
---
​ប្រជា​សហគមន៍​ជំរុញ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​អ្នក​ភូមិ​ចូល​ល្បាត​ព្រៃ​ឡើង​វិញ​ ដោយ​គ្មាន​ការ​រឹត​ត្បិត​ និង​ធ្វើ​បាប​ពួក​គាត់​ ក្រោយ​ពី​ព្រះមហាក្សត្រ​ បាន​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​លោក​ជា​ប្រធាន​គណៈកម្មាធិការ​ការពារ​ព្រៃឈើ​ដែល​នៅ​សេស​សល់​នៅ​កម្ពុជា​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #EangSophalleth #DefenderKH #Environment #Environment #Logging #ForestOffenses #Deforestation
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍7
#កម្រង​រូបភាព​៖ ការ​បំពុល​កាក​សំណល់​ផ្លាស្ទិក​តាម​ដង​ទន្លេ​មេគង្គ
---
សកម្មជន​បរិស្ថាន​មួយ​ចំនួន​សង្ឃឹម​ថា សន្ធិសញ្ញា​ប្លាស្ទិក​សកល ដែល​ដឹកនាំ​ការ​ចរចា​អស់​រយៈពេល​២​ឆ្នាំ​មក​នេះ ដោយ​អង្គការ​សហប្រជាជាតិ នឹង​ជួយ​កាត់​បន្ថយ​ការ​បំពុល​កាកសំណល់​ប្លាស្ទិក​នៅ​តាម​ដង​ទន្លេ​មេគង្គ​។ សន្ធិសញ្ញា​នេះ គ្រោង​នឹង​បញ្ចប់​ការ​ចរចា​និង​ចុះ​ហត្ថលេខា​នៅ​ត្រឹម​ឆ្នាំ​២០២៤​នេះ ប៉ុន្តែ​បាន​បរាជ័យ​ទៅ​វិញ ដោយសារ​ក្រុម​ប្រទេស​ផលិត​ប្រេង​ធំ​ៗ ដូច​ជា រុស្ស៊ី (Russia) និង អារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) មាន​ចេតនា​ធ្វើ​ឱ្យ​ដំណើរការ​ចរចា​យឺតយ៉ាវ​។ ការ​ផលិត​ផ្លាស្ទិក​ភាគ​ច្រើន គឺ​ពឹង​លើ​ប្រភព​ធនធាន​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ​។ ក្រុម​អ្នក​ចរចា​កំពុង​រង់ចាំ​កិច្ច​ប្រជុំ​លើក​ទី​៦ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២៥​៕

អានព័ត៌មានស្ដីពីការចរចាសន្ធិសញ្ញាប្លាស្ទិកសកលជាភាសាអង់គ្លេស សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #China #ChinaReach #PRC #HunSen #HunManet #TonleSap #Mekong #MRC #MoE #EangSophalleth #PlasticPolution #GlobalPlasticTreaty #Plastic
👍12😢1

👍6