វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
4.46K photos
2.8K videos
107 files
8.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ក្រោយពីអាជ្ញាធរត្រកូលហ៊ុនបានចាប់ខ្លួនឪពុកលោក ស៊ន តារា ដែលជាអ្នកអត្ថាធិប្បាយនយោបាយ ដែលហ៊ាន រិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ដាក់ពន្ធនាគារក៏ដោយ ក៏ លោក ស៊ន តារា ហាក់រក្សាភាពស្ងប់ស្ងាត់មួយរយៈ។

នៅរាត្រីថ្ងៃសុក្រ ទី៦ ខែធ្នូ ស្អែកនេះ លោក ស៊ន តារា នឹងមកបកស្រាយជាលើកដំបូងនៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីអំពីរឿងអាជ្ញាធរនៃរបបត្រកូលហ៊ុនចាប់ខ្លួនឪពុករបស់លោក ធ្វើជាចំណាប់ខ្មាំងនយោបាយ និងជំហររបស់លោក ថាតើលោក ស៊ន តារា នឹងធ្វើយ៉ាងណាទៀត ជុំវិញនឹងរឿងនេះ។

សូមលោកអ្នកនាងរង់ចាំទស្សនាកម្មវិធីនេះ ចាប់ពីម៉ោង៧កន្លះ ដល់ម៉ោង៨កន្លះយប់ ម៉ោងនៅកម្ពុជាកុំបីខាន។ កម្មវិធីនេះសម្របសម្រួលដោយលោក ជុន ច័ន្ទបុត្រ។

លោកអ្នកនាងអាចបញ្ចេញមតិយោបល់ ឬសួរសំណួរនៅក្នុងការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីនៅលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook) យូធូប (YouTube) និងតេឡេក្រាម(Telegram) ៕សូមអរគុណ..!!
👍7
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. កម្ពុជា​ បន្ត​សុំ​ជំនួយ​ និង​ខ្ចី​បុល​លុយ​ពី​ចិន​ដើម្បី​«ពង្រឹង​ឯករាជ្យ​នយោបាយ»
២. អ្នកវិភាគ​ ជំរុញ​ឱ្យ​លោក​ ហ៊ុន​ ម៉ាណែត​ ក្លាហាន​ហ៊ាន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន
៣. គ្រួសារ​យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​បុគ្គលិក​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ សោកស្ដាយ​ដែល​តុលាការ​បដិសេធ​មិន​ឱ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ
៤. សមត្ថកិច្ច​ខេត្ត​សៀមរាប ឃាត់ខ្លួន និង​បញ្ជូន​ជនសង្ស័យ​​បាញ់​អ្នក​កាសែត​ម្នាក់​ឱ្យ​របួស ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស
៥. អ្នក​ត្បាញ​ក្រមា ជំរុញ​ឱ្យ​រដ្ឋាភិបាល​រក​ទីផ្សារ​ក្រមា​ឱ្យ​បាន​ទូលំទូលាយ​ ស្របពេល​ក្រមា​ខ្មែរ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=tnHfEgsB8VU
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
👍8
Media is too big
VIEW IN TELEGRAM
ពី​មេ​បាតុករ ក្លាយ​ជា​លលក​ធ្នាក់​របស់​លោក ហ៊ុន សែន
---
អតីត​មេដឹកនាំ​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង លោក យឹម ស៊ីណន បាន​បោះបង់​ចោល​សមរភូមិ​នយោបាយ​ប្រឆាំង ហើយ​ងាក​ទៅ​បម្រើ​ក្រុម​ដែល​លោក​ធ្លាប់​ហៅថា ជា​ជន​ផ្ដាច់ការ​នោះ​ទៅវិញ។ ការ​ប្ដូរ​ជំហរ​នេះ​ បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​ធំ មាន​ជីវិត​ហ៊ឺហា​ភ្លាម​មួយ​រំពេច។ តើ​លោក យឹម ស៊ីណន មាន​ប្រវត្តិ​យ៉ាងណា?
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/profiles/yim-sinorn-former-opposition-youth-leader-who-became-govt-high-ranking-official-11202024052838.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HunDynasty #Authoritarianism #Nepotism #HostileTakeover #Kleptocracy #CPP #DivideAndConquer #WinWinPolicy #YimSinorn #SophatMakara #Defection #OpportunistPoliticians
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍8
Media is too big
VIEW IN TELEGRAM
មេ​សន្ដិសុខ​ខណ្ឌ​ដូន​ពេញ​សម្លុត​ពលរដ្ឋ​ដែល​នាំ​គ្នា​​ដាក់​ញត្តិ​សុំ​ឱ្យ​សាលា​ក្រុង​ឆាប់​ចេញ​ប្លង់​ដី

---
នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ក្រុម​ពលរដ្ឋ​មក​ពី​សហគមន៍​ដូនឪ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ប្រមាណ​១០០​នាក់ នាំ​គ្នា​ទៅ​ដាក់​ញត្តិ​ជាថ្មី​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឱ្យ​ឆាប់​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់ ដើម្បី​អាច​សាងសង់​លំនៅឋាន​រស់​នៅ​ឱ្យ​បាន​សមរម្យ​។ ប៉ុន្តែ​នៅ​ពេល​ទៅ​ដាក់​ញត្តិ មេ​សន្ដិសុខ​ខណ្ឌ​ដូនពេញ​បាន​សម្លុត​បណ្ដេញ​ក្រុម​ពលរដ្ឋ​ទាំង​នោះ​មិន​ឲ្យ​ដាក់​ញត្តិ។ ពលរដ្ឋ​ថា អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ដែល​ពលរដ្ឋ​នៅ​សហគមន៍​ដូន​ឪ បាន​ចេញ​ដាក់​ញត្តិ​ស្នើសុំ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទទួល​បាន​ត្រឹម​ពាក្យ​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ឱ្យ​រង់ចាំ​ដំណោះស្រាយ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #LandDisputes #ChhoeungEk
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
😢11
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ សហភាព​អឺរ៉ុប នឹង​ពិចារណា​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ឱ្យ​សើរើ EBA
---
អ្នកនាំ​ពាក្យ​សហភាព​អឺរ៉ុប ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃទី០៥ ខែធ្នូ ថា សហភាព​អឺរ៉ុប​កត់សម្គាល់​​ពី​សេចក្តី​សម្រេច​ដែល​សភា​អឺរ៉ុប​ទើប​បាន​អនុម័ត ហើយ​នឹង​ពិចារណា​លើ​បញ្ហា​នេះ​ក្នុង​ពេលវេលា​សមស្រប​មួយ។ នៅ​មុន​ការ​អនុម័ត​សេចក្តី​សម្រេច​ឱ្យ​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​សមភាព អ្នកស្រី អេលែនណា ដាលី (Helena Dalli) ថ្លែង​កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ក្នុង​កិច្ច​ពិភាក្សា​ដេញដោល​មួយ​របស់​សភា​អឺរ៉ុប​ថា សហភាព​អឺរ៉ុប​នឹង​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឱ្យ​កម្ពុជា​វិញ ប្រសិន​បើ​មាន​ការ​កែ​លម្អ​ជា​ដុំកំភួន​ចំពោះ​ការ​រំលោភ​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ អ្នកស្រី សង្កត់​ធ្ងន់​ថា មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធ្វើ​ដើម្បី​ដោះស្រាយ​បញ្ហា​​រំលោភ​បំពាន​ផ្នែក​សិទ្ធិ​ការងារ ខណៈ​លម្ហ​សង្គម​ស៊ីវិល និង​នយោបាយ​នៅ​កម្ពុជា បន្ត​រួម​តូច​ទៅ​ៗ៕

ទស្សនាវីដេអូ​ សូមចុចត្រង់នេះ៖
😢12👍9
Media is too big
VIEW IN TELEGRAM
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនាការ១៦ថ្ងៃ ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី
---
អង្គការ​សង្គម​ស៊ីវិល យុវជន សហជីព និង​សកម្មជន​ដីធ្លី​ប្រមាណ​៧០នាក់ នៅ​ថ្ងៃទី០៦ ខែធ្នូ បាន​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដើម្បី​ប្រារព្ធ​ពិធី​យុទ្ធនាការ១៦ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ ពួកគាត់​ស្នើ​ឱ្យ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ជាពិសេស​ការ​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់ចង​អ្នក​ការពារ​សិទ្ធិ​មនុស្ស បរិស្ថាន និង​នយោបាយ​ដែល​ជា​ស្ត្រី​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Humanrights #WomenRights #Worker #Environmentalactivist #CCHR
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍8
Media is too big
VIEW IN TELEGRAM
តស់ ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ»

​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---​
​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​

---
👍19
Media is too big
VIEW IN TELEGRAM
បណ្ដាញ​យុវជន​កម្ពុជា​ធ្វើ​ពិធី​ជួបជុំ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង
---
កាលពី​ថ្ងៃទី០៥ ខែវិច្ឆិកា បណ្ដាញ​យុវជន​កម្ពុជា ​(CYN)​ ប្រារព្ធ​វេទិកា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង ២០២៤ ​ក្នុង​គោល​បំណង ​«លើក​កម្ពស់​សិទ្ធិ​សេរី​ភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​ដើម្បី​សមភាព​ និង​យុត្ដិធម៌​សង្គម​»។ កម្មវិធីនេះ មានអ្នកចូលរួមដូចជា អ្នកការពារសិទ្ធិ​មនុស្ស​ ​សហគមន៍​ ​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​ព្រៃ​ឡង់ ព្រម​ទាំង​សកម្មជន​សង្គម​ និង​សកម្មជន​បរិស្ថាន ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​ចែក​រំលែក​បញ្ហា​ដែល​ពួក​គាត់​ជួប​ប្រទះ ដើម្បី​ពាំ​នាំ​បញ្ហា​ទាំង​នោះ ដាក់​ទៅ​រដ្ឋាភិបាល​ ឱ្យ​ជួយ​ដោះស្រាយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HumanRightsKH #DemocracyKH #YoungHumanRightsDefender #CYN
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍11
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [១៧០]៖ សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលគាំទ្រផ្នែកច្បាប់ ក្រោយអាជ្ញាធរថៃចាប់ពលករខ្មែរជិត៤ម៉ឺននាក់
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី០៦ ខែ​ធ្នូ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ពលរដ្ឋ​ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ធ្វើ​ដំណើរ​ធម្មយាត្រា​ពី​ក្រុងកំពត​មក​ភ្នំពេញ​ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស
២. រដ្ឋាភិបាល​ថៃ​ទទួល​ស្គាល់​ភាព​ជាប់​គាំង​ការ​បង្កើត​គណៈកម្មការ​ចរចា​តំបន់​ត្រួតស៊ី​គ្នា ខណៈ​កម្ពុជា​បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់​សារ​ជា​ថ្មី
៣. ឪពុក​លោក​ ស៊ន​ តារា​ អះអាង​ថា លោក​ជា​មនុស្ស​ស្អាតស្អំ​ និង​ស្នើ​តុលាការ​ដោះលែង​
៤. កម្លាំង​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​បាន​ជនជាតិ​ចិន វៀតណាម ​ខ្មែរ​ជាង​ ៩០​នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​ជាង​ ៤០០​កញ្ចប់
៥. បណ្ដាញ​សហគមន៍​ព្រៃឡង់​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​បញ្ឈប់​គម្រោង​ធ្វើ​ផ្លូវ​អូស​ខ្សែ​ភ្លើង​ឆ្លង​កាត់​ព្រៃឡង់

---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=pa0pBwkY_KM
👍6
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញការបកស្រាយរបស់លោក ស៊ន តារា អំពីរឿង អាជ្ញាធរនៃរបបត្រកូលហ៊ុន ចាប់ខ្លួនឪពុករបស់លោកធ្វើជាចំណាប់ខ្មាំងនយោបាយនិងជំហររបស់លោកថាតើលោក នឹងធ្វើយ៉ាងណាទៀតជុំវិញនឹងរឿងនេះ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ
👍16
Media is too big
VIEW IN TELEGRAM
លោក ​ស៊ន តារា អះ​អាង​ថា​ឪពុក​របស់​លោក​ជា​មនុស្ស​ស្អាត​ស្អំ​ និង​ស្នើ​តុលា​ការ​ដោះ​លែង​
---
ឪពុក​លោក​ ស៊ន តារា ប្រាប់​ទៅ​តុលា​ការ​ថា​លោក​ជា​មន្ត្រី​យោធា​ស្អាត​ស្អំ និង​ស្នើ​ឱ្យ​តុលា​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​។ សំណើ​នេះ​ធ្វើ​ឡើង​តាម​រយៈ​មេធាវី​ការពារ​ក្តី​ បន្ទាប់​ពី​សាលា​ដំបូង​កំពង់ស្ពឺ ​ចេញ​ដីកា​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​លោក​ សុខ ស៊ុន​ណា​រ៉េត នៅ​ក្នុង​ពន្ធនាគារ ​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #ArbitraryArrest #DemocracyKH #HumanRightsKH #SornDara #SokSunareth
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍29👎2😢2
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​៖ «​កុំ​ចង់​យក​លុយ​ទិញ​សិទ្ធិ​ពួក​យើង​»
---
នៅ​ថ្ងៃ​ទី​០៦ ខែ​ខែធ្នូ ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ចេញ​ធ្វើ​កូដកម្ម​ជាថ្មី ដោយ​ពួកគេ​ស្រែក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​និង​ថៅកែ​ក្រុមហ៊ុន ត្រូវ​យក​ច្បាប់​ការងារ​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​ដែល​អូសបន្លាយ​ពេល​៣​ឆ្នាំ​មក​នេះ និង​ឈប់​ប្រើ​លុយ​ដើម្បី​ទិញ​សិទ្ធិ​កូដករ ឱ្យ​បញ្ឈប់​ការ​តវ៉ា​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍17
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត អំពាវ​នាវ​ឲ្យ​ជន​ជាតិ​ចាម​គាំទ្រ​លោក​​កម្ទេច​ក្រុម​ដែល​លោក​ចាត់​ទុក​ថា«​ជ្រុល​និយម»
---
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវ​នាវ​ឲ្យ​ជនជាតិ​ចាម ​គាំទ្រ​នយោបាយ​របស់​លោក ​ដែល​តាម​កម្ទេច​ក្រុមអ្នកប្រឆាំង​ ដែល​លោក​ចាត់​ទុក​ថា​ ជា​ក្រុម​ជ្រុល​និយម​។ មន្ត្រី​បក្ស​ប្រឆាំង​ និង​អ្នក​ឃ្លាំ​មើល​ ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ​ហ៊ុន ម៉ាណែត ​នេះ ​ថា​ជា​សារ​នយោបាយ​មាន​ចរិត​បំបែក​បំបាក់​ជាតិ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #ArbitraryArrest #DemocracyKH #HumanRightsKH
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍14👎2
Media is too big
VIEW IN TELEGRAM
អ្នក​ខេត្ត​កំពត បន្ត​ប្រកប​របរ​ត្បាញ​ឫស្សី​ធ្វើ​កញ្ច្រែង​ចំហុយ​ត្រី
---
ប្រជាពលរដ្ឋ​រស់​នៅ​លើ​ចង្កេះ​ភ្នំ​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត បន្ត​នាំ​គ្នា​ចូល​ព្រៃ​កាប់​ឫស្សី​មក​ត្បាញ​ធ្វើ​ជា​កញ្ច្រែង​តូច​ៗ​លក់​ឱ្យ​អ្នក​ចំហុយ​ត្រី​សមុទ្រ ដើម្បី​បាន​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ក្រៅ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ។ ការងារ​ហត្ថកម្ម​មួយ​នេះ ក៏​​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ក្នុង​សិប្បកម្ម​ត្រី​ចំហុយ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ដល់​បរិស្ថាន៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Kampot #BambooWeaving #BambooBasket #Environment
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍12
Media is too big
VIEW IN TELEGRAM
ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេសជប៉ុន (Japan) និង​កូរ៉េខាងត្បូង​​នៅថ្ងៃទី០៨ ​ខែ​ធ្នូ​ ​​បាន​ប្រមូលផ្ដុំគ្នា​ធ្វើបាតុកម្ម​ដើម្បី​អបអរសាទរ​​​ខួប​លើក​ទី​៧៦ឆ្នាំ​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ​និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត ​គោរពសិទ្ធិមនុស្ស​ឡើងវិញ។​

​សូម​ទស្សនា​បទ​សម្ភាសន៍រវាងអ្នកស្រី សុ ជីវី ​ជាមួយ​លោក​ សោម សុជាតិ​​ តំណាង​អ្នក​តវ៉ា​នៅ​ប្រទេស​ជប៉ុន ​និង​លោក​ លួន វិបុល​ ​តំណាងអ្នកតវ៉ា​នៅ​ប្រទេស​កូរ៉េ​ ដូច​តទៅ៖
👍12
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ប្រមាណ​៥០នាក់​បាន​រារាំង​មិន​ឱ្យ​យុវជន ​និង​មន្ត្រី​សង្គម​ស៊ីវិល​ជួបជុំគ្នា​នៅ​ខាង​មុខ​ព្រះ​សក្យមុនីចេតិយ​ និង​​បន្ត​ធ្វើ​ដំណើរ​ធម្មយាត្រា និង​សិទ្ធិ​យាត្រា​ដើម្បី​លើក​កម្ពស់​គុណ​តម្លៃ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស។​

​សូម​ទស្សនា​បទ​សម្ភាសន៍​រវាង​អ្នកស្រី​ សុ ជីវី ​ជាមួយ​លោក​លោក ​វន់ ពៅ តំណាង​អ្នកធ្វើ​ធម្មយាត្រា​ និងសិទ្ធិ​យាត្រា​ដូច​តទៅ៖
👍18
Media is too big
VIEW IN TELEGRAM
ខ្មែរ​នៅ​ជប៉ុន និង​កូរ៉េ ផ្ទុះ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ស្តារ​ប្រជាធិបតេយ្យ
---
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង ជា​ច្រើន​នាក់ ផ្ទុះ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិមនុស្ស ស្តារ​ប្រជាធិបតេយ្យ និង​ការពារ​អធិបតេយ្យ​ជាតិ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Japan #SouthKorea #HunManet #HunSen #Protests #HumanRights #HumanRightsDay #DemocracyKH #PoliticsKH #Sovereignty #KohKuch #KohKood #KohKut
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
👍22
Media is too big
VIEW IN TELEGRAM
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនរិះគន់តុលាការដែលចាប់ឃុំខ្លួនស្ត្រីអាយុ៨២ឆ្នាំរឿងទំនាស់ព្រំដី
---
អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​រិះគន់​មន្ត្រី​តុលាការ​ស្រុក​ខ្មែរ​មួយចំនួន​មិនចេះ​ច្បាប់ តែ​ពូកែ​ខាង​ចេញ​ដីកាចាប់ខ្លួន​។ តុលាការ​នេះ ក៏​មិន​ពូកែ​ស៊ើបអង្កេត​រក​ការពិត និង​មិន​ពូកែ​លើ​រឿង​សម្រេច​ក្តី​ដោយ​ផ្តល់​យុត្តិធម៌​នោះឡើយ​។ តុលាការ​ស្រុក​ខ្មែរ​នេះ ក៏​រង​ការរិះគន់ ពី​គណបក្សប្រឆាំង​ផងដែរ ថា​ជា​តុលាការ​តេ​ឡេ កាត់ក្តី តាម​ទឹកប្រាក់​របស់​មាន​លុយ មានអំណាច ឬ​មេដឹកនាំ​បក្ស​កាន់អំណាច​បច្ចុប្បន្ន​។​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KoeutRith #MoJ #CourtsKH #Arrest #Prison #Takeo #SocialInequality #SocialInjustice #LandDisputes #HumanRights #FreedomOfExpression #FOE #ArbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👍17
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៨២] ​ការបាត់បង់ឱកាសសម្រាប់យុវជនខ្មែរ​

លោក​ ថា ថៃ ​និង​លោក​ យ៉ង ចាន់តារា​ ជជែក​ពិភាក្សា​ជាមួយ​អតីត​អ្នក​ទោស​នយោបាយ​លោក​ ម៉ិច ហ៊ាង ​អំពី​ការ​បាត់បង់​ឱកាស​ និង​អនាគត​មិន​ប្រាកដ​ប្រជា​របស់​យុវជន​ខ្មែរ។​
​​
​​​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---​
​ដើម្បី​កុំឱ្យ​ខកខាន​មិន​បាន​ស្តាប់​ភាគ​ណាមួយ​នៃ​កម្មវិធី​ផតខាសធ៍​ (Podcast) របស់​យើង ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify​ ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។​ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។
👍14
Media is too big
VIEW IN TELEGRAM
#ខ្លីៗ​ពី​អាស៊ី​សេរី [១៧១]៖ លីកាដូ ជំរុញឱ្យ អ.ស.ប ធ្វើអន្តរាគមន៍បញ្ហា«កម្ចីកេងប្រវ័ញ្ច»នៅកម្ពុជា

រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី០៩​ ខែ​ធ្នូ ឆ្នាំ២០២៤៖
១. ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ធ្វើ​សមាជ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្ដឹង​​រឿង​កោះ​គជ់​ទៅ​តុលាការ​អន្តរជាតិ
២. អង្គការ​លីកាដូ និង​អង្គការ​អ្នកឃ្លាំមើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ (KTNC Watch) ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ​ឱ្យ​ធ្វើ​អន្តរាគមន៍​លើ​បញ្ហា​«កម្ចី​កេងប្រវ័ញ្ច»​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា
៣. ព្រះមហាក្សត្រ​តែង​តាំង​សម្ដេច​ នន្ទ ង៉ែត ​ជា​សម្ដេច​ព្រះ​មហា​សង្ឃរាជ​ជំនួស​សម្ដេច ទេព វង្ស
៤. អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​អំពើ​ហិង្សា​លើ​អ្នកសារព័ត៌មាន៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=zLAmH5WE2Jk
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
👍10