វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.68K photos
1.22K videos
63 files
7.12K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
:#កម្រងរូបភាព៖ កូដករ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល ថា​មិន​ផ្ដល់​យុត្តិធម៌
---
តុលាការ​​កំពូល​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា សម្រេច​តម្កល់​សាល​ដីកា​លើ​សំណុំរឿង​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ចំនួន៥នាក់​ តាម​ការសម្រេច​របស់​តុលាការ​ជាន់​ទាប​ទុកជា​បាន​ការ​ដដែល។ ក្រុម​កូដករ និង​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​នេះ​ ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន។

---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #Court #ChhimSithar
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 RFA Khmer
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល​បន្ត​ឃុំ​ខ្លួន​ប្រធាន​សហជីព ថា​អយុត្តិធម៌
---
តុលាការ​​កំពូល​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ប្រកាស​សាល​ដីកា​តម្កល់​សំណុំរឿង​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ចំនួន៥នាក់​ តាម​ការសម្រេច​របស់​តុលាការ​ជាន់​ទាប​ទុកជា​បាន​ការ​ដដែល។ ក្រុម​កូដករ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​នេះ​ ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #Court #ChhimSithar
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 RFA Khmer
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
លោក ស៊ឹង សែនករុណា នឹងបន្តធ្វើជាអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ទោះលោកបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្ដាលីក្ដី
---
អតីត​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​សមាគម​អាដហុក​លោក ស៊ឹង សែនករុណា លើកឡើង​ថា ករណី​លោក ហ៊ុន សែន ប្តឹង​រូប​លោក ទាមទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ គឺ​ជា​រឿង​ហួសចិត្ត និង​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​។ លោក​មើលឃើញ​ថា នៅ​ពេល​នេះ សុវត្ថិភាព​របស់​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល កាន់​តែ​ប្រឈម​ហានិភ័យ​ខ្លាំង ដោយសារ រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត លែង​បើក​ចិត្ត​ទទួល​យក​មតិ​យោបល់​ចម្រុះ ដើម្បី​កែប្រែ​ចំណុច​ខ្វះខាត។ 

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុអាស៊ីសេរី​លោក ថា ថៃ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លោក ស៊ឹង សែនករុណា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី ដូច​ត​ទៅ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunSen #HunManet #CPP #RulingParty #Court #Lawsuit #HumanRightsDefenders #SoengSenkaruna #ADHOC
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer