បណ្ឌិត គីម ហ៊ាង Dr. Kim Heang
444 subscribers
529 photos
58 videos
181 links
From a Young and Poor Real Estate Agent in 2001 to be Top 10 Real Estate Developer in Cambodia!
Download Telegram
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីទទួលជួបពិភាក្សាជាមួយក្រុមហ៊ុនធានាទិញមូលបត្រ និងក្រុមហ៊ុនដែលមានបំណងបោះផ្សាយលក់មូលបត្រជាសាធារណៈ
=======================
នាសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. អមដោយលោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ និងសហការីបានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និងក្រុមហ៊ុនសក្ដានុពលដែលមានឆន្ទៈធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅព្រះរាជាណាចក្រ។
* *** *
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.
🌐 Website
🌐 Telegram
🌐 Facebook
🌐 Twitter
🌐 LinkedIn
🌐 YouTube
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ឧប្បត្ថម្ភថវិកាមួយចំនួជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥។

ជាថ្មីទៀតដែរនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង បានចូលរួមជាមួយនឹង សភាពាណិជ្ជកម្មដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្ម បានដឹកនាំសមាជិក សមាជិកានាំយកថវិកាឧបត្ថម្ភជូន ទីស្នាក់ការកណ្តាលកាកបាទក្រហម រាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះ លោកជំទាវឧកញ៉ា និងលោកឧកញ៉ាបណ្ឌិត ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

គួររម្លឹកថាកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងទាំងប្រយោលជាង ២លាននាក់៕
I am Dr. Kim Heang, who has been in real estate business since 2001 as a Young and Poor Real Estate Agent to be Top 10 Real Estate Developer in Cambodia!

1. Khmer Real Estate Co., Ltd, who specializes in Property Brokerage, Property Valuation, Trustee Valuation, Real Estate Investment & Consultancy. www.khmerrealestate.com.kh

2. KH Housing Development Co., Ltd, who own Borey KS Residence of 300 Units of Housing on land 5ha for Young Family. www.boreyksresidence.com

3. Borey Vimean Samnang Co., Ltd, who own Borey Vimean Samnang of 400 Units of Luxury Villa on land 25ha for Rich and Super Rich Family! www.boreyvimeansamnang.com!

Getting direct contact with Dr. Kim :
-Telegram Channel: https://lnkd.in/gspM6AV3
- YouTube: https://lnkd.in/gu9g4ADb
- Facebook: https://lnkd.in/gApF3T5a
- Instagram: https://lnkd.in/gv_jq-ir
- Tik Tok: https://lnkd.in/gMsUeAUV
- LinkedIn: https://lnkd.in/gNZV-pXW

Dr. Kim Heang
Property Developer from Cambodia
+ 855 12 96 2000 (WhatsApp)
Email: kim@khmerrealestate.com.kh
ខ្ញុំបាទ គីម ហ៊ាង តែងចាយពេល ១០ម៉ោងនៅផ្ទះជាមួយក្រុមគ្រួសារ ៨ម៉ោងនៅក្រុមហ៊ុន ដើម្បីអាជីវកម្ម និង ៦ម៉ោងសម្រាប់ហាត់ប្រាណ លេងកីឡា ហែលទឹក ជួបជុំមិត្តភក្តិ និងធ្វើដំណើរតាមផ្លូវប្រចាំថ្ងៃ! ចុះលោកអ្នកវិញ?
បណ្ឌិត គីម ហ៊ាង
បើអត់មានបាយបិណ្ឌ បាយបាត្រ និងការស្នាក់នៅរយៈពេល ៦ឆ្នាំ (1998-2004) នៅកុដិលេខ ១៨ វត្តមហាមន្រ្តី ជិតផ្សាអូឡាំពិចទេ នោះសព្វថ្ងៃនេះ ក៏គ្មាន ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដ៏ស្រស់សង្ហាម្នាក់នេះទេ!
អតីតក្មេងវត្តមហាមន្រ្តី ១៩៩៨ ដល់ ២០០៤
បណ្ឌិត គីម ហ៊ាង
ចំណេះដឹងទូទៅ អំពីប្រព័ន្ធអប់រំនៅកម្ពុជា (General knowledge about the Educational System in Cambodia)៖
1. ថ្នាក់បឋមសិក្សា គឺចាប់គិតពីថ្នាក់ទី១ ដល់ថ្នាក់ទី៦

2. ថ្នាក់អនុវិទ្យាល័យ គឺចាប់គិតពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ហើយចុងឆ្នាំថ្នាក់ទី៩ នឹងមានការប្រលងឌីប្លូម ហើយមានតែអ្នកប្រលងជាប់ថ្នាក់ឌីប្លូម ទើបអាចចូលរៀនថ្នាក់វិទ្យាល័យបាន។

3. ថ្នាក់វិទ្យាល័យ គឺចាប់គិតពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ហើយចុងឆ្នាំថ្នាក់ទី១២ នឹងការប្រលងយកសញ្ញបត្រទុតិយភូមិ ឬប្រលងបាក់ឌុប ហើយមានតែអ្នកប្រលងជាប់បាក់ឌុប ទើបអាចចូលរៀនថ្នាក់បរិញ្ញាបត្រ នៅតាមសកលវិទ្យាល័យបាន តាមរយះអាហារូបករណ៌ ឬតាមរយះការបង់ថ្លៃសិក្សា។

4. ការរៀនថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ឧត្តមសិក្សា ត្រូវចាយពេលជាធម្យម ៤ឆ្នាំ ដោយនៅចុងឆ្នាំទី៤ អាចមានការប្រលងបញ្ចប់ការសិក្សា ដែលភាសាអង់គ្លេសហៅថា State Exam ឬតាមរយះការសរសេរសារណា រួចត្រូវឡើងការពារនិក្ខេបបទនោះ នៅចំពោះមុខសាស្រ្តាចារ្យដឹកនាំ និងក្រុមសាស្រ្តាចារ្យចូលរួមជាច្រើននាក់។

5. មានតែអ្នកបានរៀនចប់ និងប្រលងជាប់ថ្នាក់បរិញ្ញាបត្រ ទើបអាចមានសិទ្ធិទៅរៀនបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬហៅថាថ្នាក់អនុបណ្ឌិត ដែលមានរយះពេលជាធម្យម ២ឆ្នាំ តាមរយះអាហារូបករណ៌ ឬតាមរយះការបង់ថ្លៃសិក្សា។ ចុងបញ្ចប់នៅឆ្នាំទី២ អាចមានការប្រលងបញ្ចប់ការសិក្សា ដែលភាសាអង់គ្លេសហៅថា State Exam ឬតាមរយះការសរសេរសារណា (Thesis Research) រួចត្រូវឡើងការពារនិក្ខេបបទនោះ នៅចំពោះមុខសាស្រ្តាចារ្យដឹកនាំ និងក្រុមសាស្រ្តាចារ្យចូលរួមជាច្រើននាក់។

6. មានតែអ្នកបានរៀនចប់ និងប្រលងជាប់ថ្នាក់អនុបណ្ឌិត ទើបអាចមានសិទ្ធិទៅរៀនបន្តថ្នាក់បណ្ឌិត ដែលមានរយះពេលជាធម្យម ៣ឆ្នាំ តាមរយះអាហារូបករណ៌ ឬតាមរយះការបង់ថ្លៃសិក្សា។ អ្នកដែលចូលរៀនថ្នាក់បណ្ឌិត នៅពេលដំបូងៗ គេហៅថា និស្សិតថ្នាក់បណ្ឌិត ហើយអ្នកដែលបានរៀនចប់ទ្រឹស្តី ឬជិតចប់ ដោយកំពុងត្រៀមឡើងការពារនិក្ខេបបទ ថ្នាក់បណ្ឌិត នោះគេហៅថា បេក្ខបណ្ឌិត ហើយពេលឡើងការពារនិក្ខេបបទចប់ និងដោយជោគជ័យ ទើបគេហៅថា បណ្ឌិត។ ការសរសេរ សារណា (Thesis Research) និងឡើងការពាកនិក្ខេបបទ ដោយជោគជ័យ គឺជាផ្លូវតែមួយគត់ ដើម្បីទទូលបានងារជា បណ្ឌិត តាមរយះការរៀនសូត្រ និងមានសៀវភៅសារណា (Thesis Research) ត្រឹមត្រូវ ដែលភាសាអង់គ្លេសហៅថា Doctor of Philosophy (PhD)!

7. មានថ្នាក់ដឹកនាំកំពូល និងបុគ្គល ដែលមានគុណចំណាច់ចំពោះសង្គម និងប្រទេសជាតិ ក៏អាចនឹងបានងារជា បណ្ឌិត តែជាបណ្ឌិតកិត្តិយស ឬភាសាអង់គ្លេសហៅថា (Honorary Doctor) ពីសកលវិទ្យាល័យ ឬ ពីមហាវិទ្យាល័យ ឬ ពីវិទ្យាស្ថានបណ្តុះបណ្តាលផ្លូវការណាមួយ ដែលមានការទទូលស្គាល់ដោយក្រសួងអប់រំ ឬក្រសួងស្រដៀងគ្នា ក្នុងប្រទេសនោះ ហើយងារជាបណ្ឌិតកិត្តិយស គឺមិនត្រូវបានគេប្រើប្រាស់ជាសកលទេ ពិសេស គឺគេមិនដាក់នៅលើនាមបណ្ណ័ការងារ ឬតាមប្រពន្ធ័ទំនាក់ទំនងសង្គមទេ!

បណ្ឌិត គីម ហ៊ាង
1. លេងបាល់ទាត់ មើលប្រដាល់ ជល់មាន់ ជល់ត្រីក្រឹម និងជល់ចង្រិត គឺជាល្បែង ដែលខ្ញុំបាទ គីម ហ៊ាង ស្រលាញ់ និងចូលចិត្តបំផុត តាំងពីក្មេងរហូតដល់ឥលូវ និងទៅថ្ងៃអនាគត!

2. នៅពេលវេលាសមស្របណាមួយនោះ ខ្ញុំបាទ គីម ហ៊ាង នឹងបង្កើតទីតាំងធំមួយ សម្រាប់បាល់ទាត់ ប្រដាល់ ជល់មាន់ ជល់ត្រីក្រឹម និងជល់ចង្រិត ដើម្បីលំហែកំសាន្ត ដោយមិនប៉ះពាល់ល្បែងស៊ីសង!

3. គីម ហ៊ាង ស្រលាញ់ ចូលចិត្ត និងលេងជល់មាន់ ជល់ត្រីក្រឹម និងជល់ចង្រិត តាំងពីឆ្នាំ ១៩៨៦ (៣៩ឆ្នាំ) តែ គីម ហ៊ាង មិនធ្លាប់ភ្នាល់ជល់មាន់ ជល់ត្រីក្រឹម និងជល់ចង្រិត សូម្បីមួយដង ឬអស់លុយមួយរៀលទេ!

4. គីម ហ៊ាង ស្រលាញ់ ចូលចិត្ត និងលេងបាល់ទាត់ តាំងពីឆ្នាំ ១៩៩១ (៣៤ឆ្នាំ) តែ គីម ហ៊ាង មិនធ្លាប់ភ្នាល់បាល់ទាត់ ឬចាក់បាល់ សូម្បីមួយដង ឬអស់លុយមួយរៀលទេ!

5. គីម ហ៊ាង ស្រលាញ់ ចូលចិត្ត និងមើលប្រដាល់ តាំងពីឆ្នាំ ១៩៩៥ (៣០ឆ្នាំ) តែ គីម ហ៊ាង មិនភ្នាល់ប្រដាល់ ឬចាក់ប្រដាល់ សូម្បីមួយដង ឬអស់លុយមួយរៀលទេ!

6. ស្រលាញ់គឺស្រលាញ់ ចូលចិត្តគឺចូលចិត្ត ហើយ លេងគឺលេង តែមិនប៉ះពាល់ល្បែងស៊ីសងជាដាច់ខាត!

7. បុរី វិមានសំណាង ទីមួយ ស្ថិតនៅខាងជើងក្រសួង ដែនដី ២៥០០ម លើផ្ទៃដី ២៥ហត ហើយបុរី វិមានសំណាង ទីពីរ អាចស្ថិតនៅលើផ្ទៃដី ៥០ហត ក្នុងរាជធានីភ្នំពេញ ដោយ គីម ហ៊ាង នឹងទុកដី ៣ហត ដើម្បីធ្វើជា កីឡដ្ឋានបាល់ទាត់ ក្លិបប្រដាល់ កន្លែងជល់មាន់ ជល់ត្រីក្រឹម និងជល់ចង្រិត ដោយមិនប៉ះពាល់ល្បែងស៊ីសងទេ!
បុរស ដែលមិនប្រព្រឹត្តិល្បែងស៊ីសង
បណ្ឌិត គីម ហ៊ាង