បណ្ឌិត គីម ហ៊ាង Dr. Kim Heang
444 subscribers
530 photos
58 videos
181 links
From a Young and Poor Real Estate Agent in 2001 to be Top 10 Real Estate Developer in Cambodia!
Download Telegram
សូមណែនាំ វីឡាឃ្វីន រចនាបទក្លាសិក បង្ហាញពីឧត្តមភាពនៃការរស់នៅប្រកបដោយសុភមង្គល។
---
👉សាកសួរព័ត៌មាន
𝐂𝐨𝐧𝐭𝐚𝐜𝐭 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 https://t.me/boreyvieansamnang
𝐓𝐢𝐤𝐓𝐨𝐤 https://www.tiktok.com/@chumteav.vimeansamnang
This media is not supported in your browser
VIEW IN TELEGRAM
នេះជាការប្រកូតបាល់ទាត់ ពាក់កណ្តាលអាជីពមួយ កាលពីខែ ធ្នូ ២០២៤ ក្នុងពានរង្វាន់ Vimean Samnang League 2024 រដូវកាលទី ១១ ហើយជាការប្រកួត ដែលធ្វើអោយខ្ញុំបាទ គីម ហ៊ាង មានរបួសសាច់ដុំ រហូតដល់ម្សិលមិញ ហើយទើបជា ១០០% នៅថ្ងៃនេះ (ជាង៤ខែ)!
ម៉ាសុីនរកគ្រាប់បាល់របស់ Khmer United
#10 Kim Heang
This media is not supported in your browser
VIEW IN TELEGRAM
នៅក្នុងសង្គម ការងារ ការធ្វើអាជីវកម្ម និងជាមួយមនុស្សទូទៅ ខ្ញុំមិនដែលខ្លាច ខ្ញុំមិនបារម្មណ៍ពីអ្នកណានិយាយ និងគិតមកលើខ្ញុំបែបណានោះទេ តែអ្វីដែលខ្ញុំខ្លាចនោះ គឺខ្លាចភរិយាខ្ញុំមិនសប្បាយចិត្ត ខ្លាចគាត់គិតថាខ្ញុំមិនមែនជាស្វាមីល្អ សុខទុក្ខរបស់គាត់ គឺកាតព្វកិច្ចរបស់ខ្ញុំ។ រីករាយថ្ងៃកំណើតភរិយាសំណព្វចិត្ត ជំទាវ គង់ សំណាង Kung Samnang!
បណ្ឌិត គីម ហ៊ាង
ក្រុមបាល់ទាត់ Khmer United FC នឹងមានការប្រកួតមិត្តភាព នៅថ្ងៃនេះ ថ្ងៃសៅរ៌ ០៣ ឧសភា ២០២៥ ម៉ោង ៣រសៀល នៅតារាងហ្វឹកហាត់ RSN ហើយតើ គីម ហ៊ាង អាចមានគ្រាប់ស៊ុតបញ្ចូលទីឬទេ?
នេះជាវីឡាព្រីន (Prince Villa) នៅក្នុងបុរី វិមានសំណាង (Borey Vimean Samnang) មាន ៥បន្ទប់គេង ៦បន្ទប់ទឹក កន្លែងដាក់ឡាន បាន២ កំពស់ ៣ជាន់ ចាក់ប្លង់សេ ៤សន្លឹកកន្លះ សាកសមបំផុត សម្រាប់គ្រួសារអភិជនវ័យក្មេងនៅកម្ពុជា ស្នាក់នៅប្រចាំថ្ងៃ!
ស្ថាបនិកបុរី វិមានសំណាង
បណ្ឌិត គីម ហ៊ាង
ថ្ងៃសៅរ៌ ១០ ឧសភា ២០២៥ ម៉ោង ៤រសៀល នៅតារាងបាល់ទាត់ ស្តាតចាស់ ក្រុមបាល់ទាត់ Khmer United FC របស់កម្ពុជា និងមានការប្រកូតមិត្តភាព ជាមួយក្រុម Tuloy FC មកពីលីគកំពូល របស់ហ្វីលីពីន ហើយជាការប្រកួត ដែលអ្នកនឹងឃើញពីសមត្ថភាពពិតរបស់ គីម ហ៊ាង!
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីទទួលជួបពិភាក្សាជាមួយក្រុមហ៊ុនធានាទិញមូលបត្រ និងក្រុមហ៊ុនដែលមានបំណងបោះផ្សាយលក់មូលបត្រជាសាធារណៈ
=======================
នាសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. អមដោយលោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ និងសហការីបានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និងក្រុមហ៊ុនសក្ដានុពលដែលមានឆន្ទៈធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅព្រះរាជាណាចក្រ។
* *** *
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.
🌐 Website
🌐 Telegram
🌐 Facebook
🌐 Twitter
🌐 LinkedIn
🌐 YouTube
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ឧប្បត្ថម្ភថវិកាមួយចំនួជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥។

ជាថ្មីទៀតដែរនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង បានចូលរួមជាមួយនឹង សភាពាណិជ្ជកម្មដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្ម បានដឹកនាំសមាជិក សមាជិកានាំយកថវិកាឧបត្ថម្ភជូន ទីស្នាក់ការកណ្តាលកាកបាទក្រហម រាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះ លោកជំទាវឧកញ៉ា និងលោកឧកញ៉ាបណ្ឌិត ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

គួររម្លឹកថាកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងទាំងប្រយោលជាង ២លាននាក់៕