បណ្ឌិត គីម ហ៊ាង Dr. Kim Heang
444 subscribers
530 photos
58 videos
181 links
From a Young and Poor Real Estate Agent in 2001 to be Top 10 Real Estate Developer in Cambodia!
Download Telegram
បទពិសោធន៌នៃជីវិតអាពាហ៌ពិពាហ៌ ២០ឆ្នាំ របស់ គីម ហ៊ាង ៖
1. ហាមឈ្លោះប្រកែកគ្នា យកចាញ់ឈ្នះ ឬខុសត្រូវ បើប្តីឬប្រពន្ធចង់ឈ្នះ អោយគាត់ឈ្នះសិន ចាំដល់យប់ អាចនិយាយគ្នាដោយសម្រួល!
2. ត្រូវស្រលាញ់ខ្លួនឯងអោយច្រើនជាងគេ ស្រលាញ់ប្តី ឬប្រពន្ធលំដាប់ទី២ ស្រលាញ់កូនអោយស្មើគ្នាលំដាប់ទី៣ ស្រលាញ់ឪពុកម្តាយបង្កើត និងឪពុកម្តាយក្មេកអោយប្រហាក់ប្រហែលគ្នាលំដាប់ទី៤ បងប្អូនបង្កើត និងបងប្អូនថ្លៃទី៥ សាច់ញាតិទី៦ មិត្តភក្តិទី៧ និងអ្នកស្គាល់គ្នាទី៨!
3. លុយប្តី ជាលុយរបស់ប្រពន្ធ ចំណែកលុយរបស់ប្រពន្ធ ជាលុយរបស់គ្រួសារ ហើយប្រពន្ធត្រូវតែជាអ្នកកាន់លុយ!
4. ប្តីជាមេអាជីវកម្ម និងកិច្ចការខាងក្រៅ ចំណែកប្រពន្ធជាមេផ្ទះ មេគ្រួសារ កិច្ចការខាងក្នុង និងកិច្ចការក្រោយខ្នងប្តី!
5. លើលោកនេះ គ្មានបុរស ឬនារីណា ល្អជាងប្តី ឬប្រពន្ធយើងទេ!
បណ្ឌិត គីម ហ៊ាង