នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham) ដោយមានការអញ្ជើញចូលរួមពី លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងនិងCADT ព្រមទាំងសហការីនៃ EuroCham ក្នុងនោះភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការបន្ត និងពង្រឹងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។
#MOU #CADT #EuroCham #MPTC
#MOU #CADT #EuroCham #MPTC
❤2👍1