Cambodia Academy of Digital Technology - CADT
6.66K subscribers
1.67K photos
40 videos
7 files
556 links
CADT is striving to be a national flagship research and education institution for Digital Technology and Innovation, nurturing digital talent and innovators to drive Cambodia toward a digital society.
Download Telegram
វគ្គបណ្ដុះបណ្ដាលស្តីពី “បញ្ញាសិប្បនិម្មិតដើម្បីកម្ពុជា៖ ការកសាងសមត្ថភាពមន្ត្រីជំនាញដើម្បីជំរុញការប្រើប្រាស់ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (Artificial Intelligence (AI) for Cambodia: Capacity Building for Government Officials on Artificial Intelligence (AI) Promotion and Governance)”
-----------------------------
រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និង អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានសហការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “បញ្ញាសិប្បនិម្មិតដើម្បីកម្ពុជា៖ ការកសាងសមត្ថភាពមន្ត្រីជំនាញដើម្បីជំរុញការប្រើប្រាស់ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត” ជូនមន្ត្រីជំនាញជាន់ខ្ពស់សរុបចំនួន ៧៥រូប ដែលអញ្ជើញមកពី ៣២ក្រសួង/ស្ថាប័ន នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។