នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីទូងស្គរ អបអរសាទរនៃការការបញ្ជូល រមណីយដ្ឋានប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅឯមុខអគារសារមន្ទីរប្រវត្តិសាស្រ្ដសាលាខេត្តបាត់ដំបង ។
រមណីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ មានទីតាំងនៅក្នុងខេត្តព្រះវិហារ ហើយរមណីដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណ ៨ពាន់ហិកតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។ កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕
🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា
នៅរសៀល ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)៕

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររង់ចាំមុន និងក្រោយពេលសម្រាលកូន នៅឯស្រុកកំរៀង ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររង់ចាំ មុន និងក្រោយពេលសម្រាលកូន ក្នុងបរិវេណមណ្ឌលសុខភាពកំរៀង ស្ថិតក្នុងភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
អគាររង់ចាំ មុន និងក្រោយពេលសម្រាលកូន មានទទឹង៦ម៉ែត្រ បណ្ដោយ១៦ម៉ែត្រ ស្មើនឹង៤បន្ទប់ ដំបូលប្រក់ក្បឿង និងបាតក្រាលឥដ្ឋការ៉ូ ដោយប្រើពេលសាងសង់៥ខែ ចំណាយថវិកាសរុប ៣៥,០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក អ៊ុំ អុន និងលោកស្រី ងយ សៅ លោកអុន ស្រស់ និងលោកស្រី ង៉ែត វង្ស អគ្គនាយកក្រុមហ៊ុន អុន ម៉េងស្រ៊ុន អ៊ីមផត អ៊ិចផត ឯ.ក បន្ទាប់ពីមើលឃើញអំពីបញ្ហាប្រឈមរបស់មណ្ឌលសុខភាពកំរៀង កន្លងមកនេះ ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរចំពោះសប្បុរសជន ដែលបានចំណាយនូវធនធានរបស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការផ្ដល់ជាអគាររង់ចាំ មុន និងក្រោយពេលសម្រាលកូននេះឡើង ដែលនេះបានបង្ហាញពីទឹកចិត្តសប្បុរស និងបង្ហាញពីការជួយគ្នាទៅវិញទៅមកបន្ទាប់ពីបានមើលឃើញអំពីតម្រូវការចាំបាច់នានានៅក្នុងមណ្ឌលសុខភាពនេះ ដែលអគារមួយខ្នងនេះនឹងបម្រើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្ដនៅទីនេះ ។
ក្នុងនោះឯកឧត្តមក៏បានណែនាំដល់ក្រុមគ្រូពេទ្យខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ និងត្រូវមានសុជីវធម៌ គុណធម៌ ស្របតាមវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាគ្រូពេទ្យ ឱ្យអស់ពីចិត្តពីថ្លើមផងដែរ។