រដ្ឋបាលខេត្តបាត់ដំបង
1.53K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន១,០០០គ្រួសារ ស្រុកថ្មគោល ខេត្តបាត់ដំបង

នៅរសៀលថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន១,០០០គ្រួសារ ក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលបរិច្ចាគនូវធនធានរបស់ខ្លួន ដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ចំនួន៣,០០០គ្រួសារនេះ ដែលនេះគឺជាសកម្មភាពមនុស្សធម៌បង្ហាញពីការស្រឡាញ់គ្នា ការចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្តបាត់ដំបង ហើយក្នុងនោះដែរ ខេត្តបាត់ដំបងក៏នៅតែបន្តចង់បានអ្នកវិនិយោគជាច្រើន មកវិនិយោគនៅក្នុងខេត្តបាត់ដំបង ជាពិសេសផ្នែកកសិឧស្សាហកម្ម ដែលខេត្តបាត់ដំបងសម្បូរទៅដោយផលកសិកម្មជាច្រើនមិនទាន់បានយកទៅកែច្នៃឱ្យអស់លទ្ធភាពនៅឡើយ ដោយសារខ្វះបច្ចេកទេស និងខ្វះអ្នកវិនិយោគផ្នែកនេះជាច្រើន ក្នុងនោះឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន មានភូមិឃុំ ត្រូវធ្វើយ៉ាងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដែលមានបំណងចង់ធ្វើការវិនិយោគនៅលើមូលដ្ឋានរបស់ខ្លួន ព្រោះកាលណាដែលមានអ្នកវិនិយោគ គឺធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង ហើយរដ្ឋបាលខេត្តស្វាគមន៍ជានិច្ច និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ។

ក្នុងនោះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត សូមចូលរួមបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្រ្ដដែលខ្លួនស្រឡាញ់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញជាតួនាទីប្រជាពលរដ្ឋពេញលក្ខណៈ ហើយចំពោះប្រជាពលរដ្ឋណាដែលបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ សូមប្រញាប់ទៅទាក់ទង ឃុំ សង្កាត់របស់ខ្លួន ដើម្បីធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ ដើម្បីយកធ្វើជាឯកសារសម្រាប់ប្រើប្រាស់ពេលបោះឆ្នោតនាពេលខាងមុខនេះ៕

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន២,០០០គ្រួសារ ស្រុកថ្មគោល ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន២,០០០គ្រួសារ ក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលបរិច្ចាគនូវធនធានរបស់ខ្លួន ដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ចំនួន២,០០០គ្រួសារនេះ ដែលនេះគឺជាសកម្មភាពមនុស្សធម៌បង្ហាញពីការស្រឡាញ់គ្នា ការចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន ។

គួរបញ្ជាក់ផងដែរថា អំណោយដែលទទួលបាននាពេលនេះ ក្នុងម្នាក់ៗទទួលបាន
-អង្ករ២៥គីឡូក្រាម
-មីមួយកេស
-សារុងមួយ
-ក្រមាមួយ
-ថវិកា៤០,០០០៛៕

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងឱកាសដែលព្រះអង្គទ្រង់បានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុត ខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» ។

ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ និងកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះជន្មយឺនយូរ ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តបាត់ដំបង
———————————————————-សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ ចែកចាយ​ពត៌មាន​ នៅលេីបណ្តាញសង្គម​ នៅ​ថ្ងៃទី​២៧​ ខែ​មិថុនា​ ឆ្នាំ​២០២៣​ ករណី​ប្រជាពលរដ្ឋ​២២៩គ្រួសារ​ ក្នុង​ខេត្ត​បាត់ដំបង​ "ជិតបោះឆ្នោតហេីយមិនគួរយកពលរដ្ឋទៅដាក់គុកដោយសាររឿងវិវាទដីធ្លី​ ដែល​អាច​ដោះស្រាយ​បាន​ដោយសន្តិវិធីនោះទេ"
សេចក្តីបំភ្លឺព័ត៌មាន របស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ឆ្លើយតបចំពោះ ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook ធ្វើឲ្យប៉ះពាល់ដល់ការដ្ឋានសាងសង់ស្ថានីយបូមទឹកឆៅ មួយកន្លែងស្ថិតនៅក្នុងស្ទឹងសង្កែ របស់អង្គភាពរដ្ឋាករទឹកបាត់ដំបង
Tiktok ផ្លូវការសម្តេចតេជោនាយករដ្ឋមន្រ្តី

សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលនិយមចូលចិត្តលេងតិកតុក​ (
Tiktok) ដើម្បីទទួលបានព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ័ស ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ គឺសូម follow/ like Tiktok ផ្លូវការសម្តេចតេជោដែលបានបេីកជាផ្លូវការកាលពីថ្ងៃទី​ ២៨ខែមិថុនា​ ឆ្នាំ២០២៣​ តាមលីងនិងបាកូដ​(link/barcode) ខាងក្រោម។

ក្រៅពីនោះបងប្អូនជនរួមជាតិក៏អាចភ្ជាប់បណ្តាញសង្គមផ្លូវការសម្តេចតេជោតាមរយៈ Telegram , Youtube , Instagram , Facebook និង Twitter បានផងដែរ។

Tiktok សូម Scan QR Code ឬ​ចុចលីង​ https://www.tiktok.com/@hunsenofcambodia