រដ្ឋបាលខេត្តបាត់ដំបង
1.54K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក សាខាខេត្តបាត់ដំបង

នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក សាខាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (ធ.ស.ក) ជាធនាគារគោលនយោបាយ ដែលបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាល ដើម្បីជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ។ ជាមួយគ្នានេះដែរ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន និងបម្រើសេចក្ដីត្រូវការរបស់អតិថិជន ដែលត្រូវការប្រើប្រាស់សេវាធនាគារឱ្យបានកាន់តែទូលំទូលាយ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក បានបង្កើតសាខានៅខេត្តបាត់ដំបង និងបានរៀចំទីតាំងការិយាល័យសម្រាប់ដាក់ឱ្យដំណើរការប្រតិបត្តិការរួចរាល់ផងដែរ។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្ថិតនៅបរិវេណវត្តអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ បានលើកឡើងថា សម្រាប់ស្រុកសង្កែ ប្រជាពលរដ្ឋដែលអាស្រ័យផល ធ្វើស្រែក្នុងតំបន់៣មានចំនួន៤ឃុំ គឺឃុំតាប៉ុន ឃុំរកា ឃុំកំពង់ព្រះ ឃុំកំពង់ព្រៀង ហើយរដ្ឋបាលឃុំ រដ្ឋបាលស្រុកស្នើសុំរាជរដ្ឋាភិបាលកាត់ឆ្វៀល កែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាប ព្រំប្រទល់តំបន់៣ មកព្រំតំបន់២ ទំហំ ៦,៧០៣.៤៣ ហិកតា ស្មើនឹងប្រជាពលដ្ឋចំនួន ១,៧០៧ គ្រួសារ
កែសម្រួលព្រំតំបន់២មកព្រំតំបន់១ ទំហំ ៥០៩.៦១ ហិកតា ស្មើនឹងប្រជាពលរដ្ឋ ចំនួន ១០៧ គ្រួសារ កែសម្រួល
ព្រំតំបន់២មកព្រំតំបន់១ទំហំ ១,៣៣៩.៦៨ ហិកតា ស្មើនឹង១,០៧៩ក្បាលដី ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានធ្វើការគិតគូរដល់ប្រជាពលរដ្ឋ ធ្វើការអាស្រ័យផលលើដីតំបន់២ តំបន់៣ នេះជាយូរណាស់មកហើយ ដើម្បីសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់២មកជាតំបន់១ ដើម្បីបង្កលក្ខណៈដ៏ប្រសើរដល់ជូនប្រជាពលរដ្ឋ ។ ឯកឧត្តមបានបន្តទៀតថា ការកាត់ឆ្វៀលដីនេះ គឺជាការកាត់ទៅតាមអ្វីដែលប្រជាពលរដ្ឋបានធ្វើការអាស្រ័យផលយូរមកហើយ និងទៅតាមការចុះមកពិនិត្យវាស់វែងជាក់ស្ដែងតែម្ដង ក៏ដូចជាតាមរយៈការស្នើសុំរបស់ប្រជាពលរដ្ឋដែលអាស្រ័យផល និងរស់នៅជាយូរមកហើយផងដែរ ។

👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM