រដ្ឋបាលខេត្តបាត់ដំបង
1.54K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
ពិធីបញ្ចុះខណ្ឌសីមាវត្តព្រះពុទ្ធពោធិញាណ ហៅវត្តអាងពោធិ៍ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាវត្តព្រះពុទ្ធពោធិញាណ ហៅវត្តអាងពោធិ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ថា វត្តព្រះពុទ្ធពោធិញាណហៅវត្តអាងពោធិ៍ ដែលកំពុងប្រាព្ធពិធីបញ្ចុះខណ្ឌសីមានាពេលនេះ បានកសាងឡើងក្នុងអំឡុងខែមីនា ឆ្នាំ២០០៤ លើផ្ទៃដីទំហំ៧.២៦៩,២០ម៉ែត្រការ៉េ ក្រោមការផ្តួចផ្តើម និងជួយឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស ដែលមាននិស្ស័យជាមួយនឹងព្រះពុទ្ធសាសនា ដោយបានបំពេញបុណ្យកុសលចូលរួមនូវ​កសាងហេដ្ឋារចនា​សម្ព័ន្ធនានានៅក្នុងវត្តនេះជាបន្តបន្ទាប់ ក្នុង សំណង់ព្រះវិហារថ្មីនេះត្រូវបានចាប់ផ្តើមសាងសង់ នាដើមខែមេសា ឆ្នាំ២០១៤ ដែលមានទំហំ១៦មx១០ម កំពស់៨ម ប្រក់ក្បឿង រចនាបទខ្មែរ កសាងរួចនៅខែកុម្ភៈ ឆ្នាំ២០២៣ អស់ថវិកាសរុបចំនួន​១០៥,០០០ដុល្លា ដោយមានការចូលរួមពីឧបាសិកា ហ៊ួរ ស៊ីម និងសប្បុរសជននៅប្រទេសបារាំង មានថវិកាចំនួន ៧០.០០០ដុល្លា និង សប្បុរសជននៅក្នុងប្រទេស ដែលបានមកពីកម្មវិធីបុណ្យផ្សេងៗក្នុងវត្តមានថវិកាចំនួន ៣៥.០០០ដុល្លាផងដែរ ។

ឯកឧត្តម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងថ្លែងនូវការកោតសរសើរចំពោះ សប្បុរសជនក្នុងស្រុក និងក្រៅស្រុក ដែលមានជំនឿជឿជាក់មកលើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានចូលរួមចំណែកឧបត្ថម្ភគាំទ្រ ទាំងស្មារតី ថវិកា និងសម្ភារ ក្នុងការកសាងព្រះវិហារថ្មីដ៏ស្គឹមស្គៃមួយនេះ ដែលជាសមិទ្ធផលយ៉ាងល្អត្រចះត្រចង់។

👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ឯកឧត្តម សុខ លូ បន្តអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកសង្កែ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៧គ្រួសារមកពីភូមិចំនួន១៨លើ ឃុំចំនួន៨នៃស្រុកសង្កែ  ក្នុងនោះគ្រួសារ(រលំទាំងស្រុង២ខ្នង និងរបើកដំបូល៥៥ខ្នង) ដែលរងគ្រោះកន្លងទៅ ដែលពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌ នេះប្រារព្ធនៅបរិវេណសាលាស្រុកសង្កែ ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ បើទោះបីសម្ដេចមិនបានអញ្ជើញចុះមកផ្ទាល់ក្ដី ក៏សម្ដេចបានធ្វើការចាត់ចែងដល់ក្រុមការងារនៅតាមបណ្ដាខេត្ត ក្នុងការស្វែងរកជនរងគ្រោះ ក៏ដូចជាផ្ដល់ជាអំណោយមនុស្សធម៌ ឬអំណោយសង្រ្គោះបន្ទាន់ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងជួបនូវការរងគ្រោះ ។ ឯកឧត្តម បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។

ឯកឧត្តមក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពល រដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំជាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧០ យាងចូល ៧១ព្រះវស្សា

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមី ព្រះឥន្ទ្រ ព្រះព្រហ្ម បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ និងគង់ប្រថាប់ក្នុងរាជសម្បត្តិប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះរាជសុខភាពបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជានុរាស្រ្ដរបស់ព្រះអង្គជានិច្ចនិរន្តរ៍។