រដ្ឋបាលខេត្តបាត់ដំបង
1.54K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
ខ្ញុំបាទ និងភរិយា សូមគោរពអបអរសាទរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដែល ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា « សម្ដេចកិត្តិសង្គហបណ្ឌិត »

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួង
ដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រ
កម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន សម្ដេចកិត្តិសង្គហបណ្ឌិត ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបន្តចូលរួមដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូមសម្ដេចកិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុង វត្តរតនផ្កាយព្រឹក្ស (ហៅវត្តផ្កាយព្រឹក្ស) ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធី ពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុង វត្តរតនផ្កាយព្រឹក្ស (ហៅវត្តផ្កាយព្រឹក្ស) ស្ថិតក្នុងភូមិបរិបូរណ៍ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ព្រះវិហារចាប់ផ្ដើមសាងសង់ពីឆ្នាំ២០១៧ និងសាងសង់រួចស្ថាពរនៅឆ្នាំ២០២៣ ដែលព្រះវិហារនេះមានបណ្ដោយ១០ម៉ែត្រ ទទឹង៨ម៉ែត្រ ធ្វើពីបេតុងអាមេ តាមរចនាបទព្រះពុទ្ធសាសនា ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលទាំងឡាយនៅក្នុងស្រុករតនមណ្ឌល ដែលផុសចេញពីទឹកព្រះទ័យ ទឹកចិត្តដ៏ល្អរបស់សប្បុរសជនជិតឆ្ងាយ ដែលមានជំនឿលើព្រះពុទ្ធសាសនា ក្នុងការចូលរួមចំណែកផ្ដល់ការគាំទ្រតាមរយៈការផ្ដល់ជាសម្ភារៈថវិកាសម្រាប់ជួយក្នុងការសាសង់ព្រះវិហារថ្មីនេះ។

សូមភ្ជាប់ទំនាក់ទំនងទៅកាន់៖
🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
សារលិខិតថ្វាយព្រះពរ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
សារលិខិតថ្វាយព្រះពរ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
សារលិខិតជូនពរ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
សារលិខិតជូនពរ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
សារលិខិតជូនពរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧