រដ្ឋបាលខេត្តបាត់ដំបង
1.54K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជន អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនគោក ក្នុងភូមិសាស្រ្ដ ស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជនបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ដ ស្រុករតនមណ្ឌល និងស្រុកសំឡូតខេត្តបាត់ដំបង រួមមាន ៖
- កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល
- វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត
- កងការពារព្រំដែនលេខ ៥០២ ស្រុកសំឡូត
- វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ស្រុកសំឡូត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្តបាត់ដំបង មួយចំនួនដូចជា
-ភេសជ្ជៈចំនួន៣០កេស
-ទឹកសុទ្ធ៥០កេស
-នំអន្សមជ្រូក១ស្លឹក
-សាច់ជ្រូកស្រស់ ៦០គីឡូក្រាម
-បន្លែស្រស់៥០គីឡូក្រាម
-ម៉ាស់២០ប្រអប់
-និងថវិកា៦លានរៀល
ដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ពិធីបើកការដ្ឋានស្ថាបនាផ្លូវលេខ៤ តភ្ជាប់ពីផ្លូវជាតិលេខ៥ កំណាត់ផ្លូវលេខ១៥៣ និងការដាក់ប្រព័ន្ធលូរំដោះទឹក

នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវលេខ៤ ដែលតភ្ជាប់ពីផ្លូវលេខជាតិលេខ៥ (រង្វង់មូលព្រះនរាយណ៍) មកដល់ផ្លូវលេខ៥៧ (ស្ដុបពេទ្យពពីរ) ប្រវែង២,៦០០ម៉ែត្រ ទទឹង១២ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលតាឯក សង្កាត់អូរចារ និងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និង កំណាត់ផ្លូវលេខ១៥៣ (អតីតផ្លូវជាតិលេខ១០) ចាប់ពីពេទ្យពពីរ រហូតដល់រង្វង់មូលនាងរំសាយសក់ ប្រវែង១,៦៧៤ម៉ែត្រ ទទឹង២០ម៉ែត្រ និងដាក់ប្រព័ន្ធលូរំដោះទឹកមុខកាត់១០០ ស្ថិតក្នុងសង្កាត់ទួលតាឯក និងសង្កាត់វត្តគរ ក្រុងបាត់ដំបង។

សូមភ្ជាប់ទំនាក់ទំនងទៅកាន់៖
🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM