រដ្ឋបាលខេត្តបាត់ដំបង
1.57K subscribers
1.27K photos
7 videos
2 files
209 links
Download Telegram
រសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ បណ្ឌិត Sarah Taylor ឯកអគ្គរាជទូត នៃប្រទេសកាណាដាប្រចាំ៣ប្រទេស រួមមានព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃ និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អមដំណើរដោយលោក Jan Scazighino ប្រធានការិយាល័យស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយប្រទេសកាណាដា នៅសាលប្រជុំ សាលាខត្តបាត់ដំបង។

សូមភ្ជាប់ទំនាក់ទំនងទៅកាន់៖
🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
March 28, 2023
March 30, 2023
ពិធីបើកការដ្ឋានស្ថាបនាផ្លូវលេខ៤ តភ្ជាប់ពីផ្លូវជាតិលេខ៥ កំណាត់ផ្លូវលេខ១៥៣ និងការដាក់ប្រព័ន្ធលូរំដោះទឹក

នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវលេខ៤ ដែលតភ្ជាប់ពីផ្លូវលេខជាតិលេខ៥ (រង្វង់មូលព្រះនរាយណ៍) មកដល់ផ្លូវលេខ៥៧ (ស្ដុបពេទ្យពពីរ) ប្រវែង២,៦០០ម៉ែត្រ ទទឹង១២ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលតាឯក សង្កាត់អូរចារ និងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និង កំណាត់ផ្លូវលេខ១៥៣ (អតីតផ្លូវជាតិលេខ១០) ចាប់ពីពេទ្យពពីរ រហូតដល់រង្វង់មូលនាងរំសាយសក់ ប្រវែង១,៦៧៤ម៉ែត្រ ទទឹង២០ម៉ែត្រ និងដាក់ប្រព័ន្ធលូរំដោះទឹកមុខកាត់១០០ ស្ថិតក្នុងសង្កាត់ទួលតាឯក និងសង្កាត់វត្តគរ ក្រុងបាត់ដំបង។

សូមភ្ជាប់ទំនាក់ទំនងទៅកាន់៖
🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
April 3, 2023