រដ្ឋបាលខេត្តបាត់ដំបង
1.54K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានទុកដាក់សំរាមក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ព្រឹកថ្ងៃ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣

សូមភ្ជាប់ទំនាក់ទំនងទៅកាន់៖
* Facebook Page ឯកឧត្តម សុខ លូ
* Facebook Page រដ្ឋបាលខេត្តបាត់ដំបង
* Telegram Channel
ពិធីបើកការដ្ឋាន គម្រោងស្ដារប្រឡាយកំពង់សីមា​ និងការងារស្ថាបនាលូប្រអប់មុខមួយ ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង
ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

រាជធានីភ្នំពេញ ថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វា ស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣

សូមភ្ជាប់ទំនាក់ទំនងទៅកាន់៖
* Facebook Page ឯកឧត្តម សុខ លូ
*
Facebook Page រដ្ឋបាលខេត្តបាត់ដំបង
*
Telegram Channel