សកម្មភាពបងប្អូនប្រជាពលរដ្ឋ សប្បុរសជននាំយកអំណោយ មានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគផ្សេងៗមកឧត្ថមសម្រាប់ទ្រទ្រង់ដល់បងប្អូនប្រជាពលករដែលត្រលប់ពីប្រទេសថៃ និងជួយគាំទ្រ ដល់កងកម្លាំងជួរមុខ ជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរៈ កងទ័ព ជួរមុខរបស់យើង នៅបរិវេណមុខអគារសាលាខេត្តចាស់បាត់ដំបង។រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥
នាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងសហការី បានអញ្ជើញទទួលសម្ភារៈប្រើប្រាស់នានា គ្រឿងឧបភោគបរិភោគ ថវិកា សម្រាប់ទ្រទ្រង់ដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រលប់ពីប្រទេសថៃ និងជួយគាំទ្រ ដល់កងកម្លាំងជួរមុខ ជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរៈ កងទ័ព ជួរមុខរបស់យើង។