រដ្ឋបាលខេត្តបាត់ដំបង
1.59K subscribers
2.73K photos
23 videos
2 files
215 links
Download Telegram
សេចក្តីអំពាវនាវ

រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្ទីរអង្គភាព មន្ត្រីរាជការ គ្រឹះស្ថានរដ្ឋ វិស័យឯកជន អាជីវករ អង្គការជាតិ អង្គការអន្តរជាតិ និងសប្បុរសជននានាក្នុង និងក្រៅប្រទេសទាំងអស់មេត្តាជ្រាបថា៖ រដ្ឋបាលខេត្ត សូមអំពាវនាវសប្បុរសជនក្នុង និងក្រៅប្រទេស ចូលរួមឧបត្ថម្ភ គាំទ្រជាថវិកា គ្រឿងឧបភោគ បរិភោគ សំពត់តង់ និងសម្ភារៈផ្សេងៗដែលចាំបាច់ សម្រាប់ទ្រទ្រង់ដល់បងប្អូនប្រជាពលករដែលត្រលប់ពីប្រទេសថៃ និងជួយគាំទ្រ ដល់កងកម្លាំងជួរមុខ ជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរៈ កងទ័ព ជួរមុខរបស់យើង។

ចាប់ពី ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ

ចាប់ពី ម៉ោង៧:០០នាទីព្រឹក ដល់ម៉ោង ៧:០០នាទីយប់

ទំនាក់ទំនងទូរស័ព្ទ ០១២ ៣២ ៩៩ ៤៩ / ០៩២ ២៧ ៥១ ២៩

ទីកន្លែងទទួលអំណោយ៖ បរិវេណទីធ្លាខាងមុខសារមន្ទីរប្រវត្តិសាស្ត្រសាលាខេត្តបាត់ដំបង ជាប់របងខាងត្បូងមន្ទីរទេសចរណ៍ខេត្ត

📍ទីតាំងទទួលអំណោយ៖ https://maps.app.goo.gl/PF8B9k9e6XgYtXMR7