ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្លូវ និងប្រឡាយនៅក្នុងក្រុងបាត់ដំបង
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀតចុះត្រួតពិនិត្យស្ថានភាពផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ក្នុងនោះរួមមានផ្លូវក្នុងគម្រោងADB និងផ្លូវក្រៅគម្រោងដើម្បីពិនិត្យលទ្ធភាពជួសជុលកែលម្អជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ។
ចំពោះផ្លូវនៅក្នុងគម្រោងADB និងផ្លូវដែលនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងនឹងត្រូវបន្តជួសជុលប្រើប្រាស់ជាបណ្ដោះអាសន្នដើម្បីសម្របសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានអញ្ជើញពិនិត្យស្ថានភាពប្រឡាយវត្តលៀបដើម្បីស្តារឡើងវិញផងដែរ។

សេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ
Statement of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia
Cambodia Condemns Thailand's Aggression

Forwarded from SokLou_Battambang Governor
ពិធីដារឆ្លងគម្រប់ខួប៧ថ្ងៃ
.............................
ពិធីដារឆ្លងនៃបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ ប្រគេនព្រះវិញ្ញាណក្ខន្ធ ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង។
ផ្តើមបុណ្យដោយ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងបុត្រាបុត្រី និងសិស្សគណទាំងអស់បានធ្វើហើយ សូមឧទ្ទិសប្រគេនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះឥន្ទមុនី អ៊ុក មុត បាននិមន្តទៅកាន់ទីឋានបរមសុខពោលគឺព្រះនិពា្វនជាភិយ្យោភាព។
............................
ព្រឹកថ្ងៃសៅរ៍ ១ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥