រដ្ឋបាលខេត្តបាត់ដំបង
1.56K subscribers
2.48K photos
23 videos
2 files
214 links
Download Telegram
Media is too big
VIEW IN TELEGRAM
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង និងប្រគេនទេយ្យទាន ទេយ្យវត្ថុ នៅបរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
Media is too big
VIEW IN TELEGRAM
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង អញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងយុត្តិធម៌ គោរពព្រះវិញ្ញាណក្ខន្ធព្រះសពព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង និងប្រគេនទេយ្យទាន ទេយ្យវត្ថុ នៅបរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
Media is too big
VIEW IN TELEGRAM
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តគោរពព្រះវិញ្ញាណក្ខន្ធព្រះសពព្រះឥន្ទមុនី អ៊ុក មុត ព្រះមេគណខេត្តបាត់ដំបង
Media is too big
VIEW IN TELEGRAM
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត គោរពព្រះវិញ្ញាណក្ខន្ធព្រះសពព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង និងប្រគេនទេយ្យទាន ទេយ្យវត្ថុ នៅបរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥
ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្លូវ និងប្រឡាយនៅក្នុងក្រុងបាត់ដំបង

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀតចុះត្រួតពិនិត្យស្ថានភាពផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ក្នុងនោះរួមមានផ្លូវក្នុងគម្រោងADB និងផ្លូវក្រៅគម្រោងដើម្បីពិនិត្យលទ្ធភាពជួសជុលកែលម្អជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ។
ចំពោះផ្លូវនៅក្នុងគម្រោងADB និងផ្លូវដែលនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងនឹងត្រូវបន្តជួសជុលប្រើប្រាស់ជាបណ្ដោះអាសន្នដើម្បីសម្របសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានអញ្ជើញពិនិត្យស្ថានភាពប្រឡាយវត្តលៀបដើម្បីស្តារឡើងវិញផងដែរ។