រដ្ឋបាលខេត្តបាត់ដំបង
1.56K subscribers
2.48K photos
23 videos
2 files
214 links
Download Telegram
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តគោរពព្រះវិញ្ញាណក្ខន្ធព្រះសពព្រះឥន្ទមុនី អ៊ុក មុត ព្រះមេគណខេត្តបាត់ដំបង

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង គោរពព្រះវិញ្ញាណក្ខន្ធព្រះសពព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង និងប្រគេនទេយ្យទាន ទេយ្យវត្ថុ នៅបរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥
ក្រសួងផែនការ និងរដ្ឋបាលខេត្តបាត់ដំបងបើកសិក្ខាសាលាស្ដីពីការជំរុញប្រើប្រាស់ទិន្នន័យចំហ និងទិន្នន័យធំ

ក្រសួងផែនការ និងរដ្ឋបាលខេត្តបាត់ដំបង បើកសិក្ខាសាលាស្ដីពីការជំរុញប្រើប្រាស់ទិន្នន័យចំហរ និងទិន្នន័យធំ ក្រោមអធិបតីភាពឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។សិក្ខាសាលានេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងផ្ដល់ឱ្យមន្ត្រីរាជការនៃមន្ទីរ ស្ថាប័នពាក់ព័ន្ធទាំងអស់ទទួលបាន នូវបទពិសោធន៍ថ្មីនៃការប្រមូលទិន្នន័យផ្លូវការតាមរយៈការប្រើប្រាស់ប្រភពទិន្នន័យធំក្រៅពីការធ្វើជំរឿន និងអង្កេតដើម្បីប្រមូលទិន្នន័យស្ថិតិដែលជាសក្តានុពលថ្មីបំផុតនៃសម័យសង្គមឌីជីថលដែលស្របទៅនឹង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ គោលនយោបាយ រាជរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។