រដ្ឋបាលខេត្តបាត់ដំបង
1.55K subscribers
2.46K photos
23 videos
2 files
214 links
Download Telegram
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង និងប្រគេនទេយ្យទាន ទេយ្យវត្ថុ នៅបរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងទេយ្យទាន ទេយ្យវត្ថុ សម្រាប់ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យទក្ខិណានុប្បទានប្រគេនព្រះសពព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបងរួមមាន៖ បច្ច័យចំនួន១០,០០០,០០០ រៀល (ដប់លានរៀល) ,លៀងចំនួន១០០ឈុត ,ទឹកក្រូចចំនួន២០០កេស ,ទឹកសុទ្ធចំនួន៣០០កេស។

ព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥