ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ចុះត្រួតពិនិត្យទីតាំង និងដឹកនាំកងកម្លាំងប្រជុំរៀបចំផែនការការពារសន្តិសុខជូនថ្នាក់ដឹកនាំ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ ក្នុងឱកាសពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ដែលត្រៀមប្រារព្ធធ្វើឡើងក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង ។