រដ្ឋបាលខេត្តបាត់ដំបង
1.56K subscribers
2.06K photos
16 videos
2 files
214 links
Download Telegram
រដ្ឋបាលខេត្តបាត់ដំបងបើកវេទិកាពិគ្រោះយោបល់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង លើកទី១០ ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលដោយ ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្ត កងម្លាំងទាំង៣ប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុកទាំង១៤ លោក លោកស្រីតំណាងអង្គការ សមាគមចំនួន២៥៤រូប នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

វេទិកានេះធ្វើឡើង ក្នុងគោលបំណងពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្តបាត់ដំបង និងបណ្តាអង្គការ សមាគម សហគមន៍ ក្នុងការរួមចំណែកជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។