Media is too big
VIEW IN TELEGRAM
បងប្អូនពលករខ្មែរ បង្ហាញភាពកក់ក្តៅ និងសប្បាយរីករាយ បន្ទាប់ពីបានវិលត្រលប់មកស្រុកកំណើតវិញ ដោយមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ។
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្រុមការងារបានជួយសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរវិលត្រឡប់មកកាន់ផ្ទះរបស់ពួកគាត់នៅខេត្តបន្ទាយមានជ័យ ប្រកបដោយសុខសុវត្ថិភាព។
Media is too big
VIEW IN TELEGRAM
ពលករខ្មែរវិលត្រឡប់ពីថៃ មានអារម្មណ៍កក់ក្ដៅពេលមកដល់ស្រុកកំណេីត
Media is too big
VIEW IN TELEGRAM
ពលករខ្មែរចាកចេញពីថៃ គ្មានបំណងទៅធ្វើការនៅថៃវិញ
ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់ក្មួយៗកុមារកំព្រា និងមន្រ្ដី មន្រ្ដីកិច្ចសន្យា នៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង
នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសប្បុរសជន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកុមារកំព្រា មន្រ្ដី និងមន្រ្ដីកិច្ចសន្យា នៅមជ្ឈមណ្ឌលកុមារកំព្រា បុរីទី១ និងបុរីទី២ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ និងលោកជំទាវ ក៏បានរៀបចំនូវចំណីអាហារមួយចំនួន ក្នុងនោះមាន ភីហ្សា(Pizza) និងទុរេន ដើម្បីជូនដល់ក្មួយៗកុមារកំព្រា និងមន្រ្ដី ក្នុងមណ្ឌលកុមារកំព្រាទី១ និងបុរីទី២ ផងដែរ។