រដ្ឋបាលខេត្តបាត់ដំបង
1.56K subscribers
2.13K photos
17 videos
2 files
214 links
Download Telegram
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជា ប្រធានកិត្តិយស ស.អ.ក ខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់ផ្ទះ និងដីបង្កបង្កើនផលជូនបងប្អូនអតីតយុទ្ធជន ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) នៅអគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយស ស.អ.ក ខេត្ត លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត ជាប្រធាន ស.អ.ក ខេត្ត, ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៥, លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។