សូមជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយមេត្តាជ្រាបថា ពួកក្រុមអគតិ និងជ្រុលនិយម ឆ្លៀតឱកាសបង្កេីតការភាន់ច្រលំ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ បានចិញ្ចឹមចិត្តបង្កេីតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី តាមរយៈ៖
១/ ការផុសដោយធ្វេីជារូបភាព ហេីយផុសក្នុងក្រុមផ្សេងៗរបស់បណ្តាញសង្គមហ្វេសប៊ុក
២/ កាត់តរូបគណនីរបស់សម្តេចធិបតី ដោយសរសេរសារក្លែងក្លាយ ភ្ជាប់នឹងរូបភាព តែចំនុចដែលខុស គឺគ្មានបញ្ចេញម៉ោង បេីផុសចេញពីផេកពិត គឺនឹងមានការបង្ហាញម៉ោង ឬថ្ងៃផុស (ដូចជូនភ្ជាប់ក្នុងរូបភាព)
៣/ ការផុសចេញពីផេកផ្លូវការ គឺតែងមានតំណភ្ជាប់ទាំងអស់ (Link) មានន័យថាគ្រប់ផុស គឺតែងមាន Link មួយជានិច្ច
៤/ ផេកផ្លូវការរបស់សម្តេចធិបតី មានតំណភ្ជាប់តែមួយ គឺ https://www.facebook.com/share/1HMhbKEmCr/?mibextid=wwXIfr
៥/ ផេកផ្លូវការរបស់សម្តេចបវរធិបតី គឺមានអ្នកតាមដាន ១,៨លាននាក់។
អាស្រ័យហេតុនេះ សូមបងប្អូន អ៊ំពូមីង តាយាយ បង្កេីនការប្រុងប្រយ័ត្ន និងតាមដានផេកផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតែមួយ ដូចបានបញ្ជាក់ជូននិងតាមរយ:តំណភ្ជាប់ខាងលេី ហេីយមិនមានការផុសក្នុងក្រុមផ្សេងនៃហ្វេសប៊ុកនោះទេ។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Forwarded from SokLou_Battambang Governor
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជា ប្រធានកិត្តិយស ស.អ.ក ខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់ផ្ទះ និងដីបង្កបង្កើនផលជូនបងប្អូនអតីតយុទ្ធជន ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) នៅអគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយស ស.អ.ក ខេត្ត លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត ជាប្រធាន ស.អ.ក ខេត្ត, ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៥, លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។