នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារចាំបាច់មួយចំនួន របស់រដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានការចូលរួមដោយ ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោកអភិបាលស្រុក និងលោក លោកស្រីពាក់ព័ន្ធផ្សេងទៀត។