រដ្ឋបាលខេត្តបាត់ដំបង
1.56K subscribers
2.29K photos
18 videos
2 files
214 links
Download Telegram
រដ្ឋបាលខេត្តបាត់ដំបងបានបង្កើតកម្មវិធីប៊ូហ្វេទុរេន ក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ ជាទុរេនរបស់អ្នកស្រុកសំឡូតផ្ទាល់១០០% មានប្រភពច្បាស់លាស់ ព្រមទាំងផ្លែឈើជាច្រើនមុខទៀតផងដែរ។ ផ្លែឈើទាំងនោះ ត្រូវបានត្រួតពិនិត្យគុណភាពដោយ សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង។

*បងប្អូនអាចពិសាទុរេន និងផ្លែឈើបាត់ដំបងជាច្រើនប្រភេទដោយឥតកំណត់ ដែលមានរយៈពេល ៨០នាទី ចាប់ពីម៉ោង ៥:០០នាទីល្ងាចតទៅ នៅក្នុងរោងម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាព ព្រមទាំងមានភ្លេងខ្មែរប្រគំកំដរផងដែរ។

តម្លៃចូលរួម៖
-កុមារកម្ពស់ក្រោម ១.២ម៉ែត្រ តម្លៃ ៣០,០០០រៀល
-មនុស្សធំ តម្លៃ ៥០,០០០រៀល។
បញ្ជាក់៖ ក្នុងកម្មវិធីប៊ូហ្វេទុរេននេះ បងប្អូនអាចពិសាទឹកបរិសុទ្ធដោយឥតគិតថ្លៃ។
សូមបងប្អូនរួសរាន់ឡើងចំនួនមានកំណត់ !!!

👉សូមចុចតំណភ្ជាប់ខាងក្រោមនេះ ដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធីប៊ូហ្វេទុរេនបាត់ដំបង
https://form.everestwebdeals.co/?form=4e7efb72db8dfff5a462263b7bad8a7f

ឬអាចអញ្ជើញមកទិញសំបុត្រផ្ទាល់នៅមណ្ឌលព័ត៌មានក្នុងបរិវេណមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពលីបើកការដ្ឋានស្ថាបនាផ្លូវ និងកីឡដ្ឋានស្រុកបាណន់

នៅថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពលីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង៤៦០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ផ្លូវថ្មើរជើង២ខ្សែប្រវែង៩២០ម៉ែត្រ ទទឹង២,៣០ម៉ែត្រ និងស្ថាបនាកីឡដ្ឋានស្រុកបាណន់ ស្ថិតនៅឃុំឈើទាល ស្រុកបាណន់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងការកោតសរសើរដល់ការខិតខំអភិវឌ្ឍរបស់មូលដ្ឋានស្រុក មានដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម។
ឯកឧត្តមបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តដាំដើមឈើតាមដងផ្លូវ ដើម្បីបង្កើនភាពបៃតង និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ។

សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីអានបន្ថែម👇
🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 JOIN TELEGRAM CHANNEL