រដ្ឋបាលខេត្តបាត់ដំបង
1.56K subscribers
2.29K photos
18 videos
2 files
214 links
Download Telegram
បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្ដិទី៦ រួចមក លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៦ បានបន្តកិច្ចប្រជុំតម្រងទិស ស្តីពី ការងារអភិបាលកិច្ច និងគ្រប់គ្រង ជាមួយសមាជិក សមាជិកគណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខាក្រុងស្រុកទាំង១៤ ព្រមទាំងមន្ត្រីប្រតិបត្តិសាខាខេត្តបាត់ដំបងទាំងអស់ ដើម្បីបន្តពង្រឹង និងពង្រីកសកម្មភាពវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ៖
១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ
២- សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍
៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤- ការអភិវឌ្ឍន៍ស្ថាប័ន
ដើម្បីឲ្យបានកាន់តែប្រសើរជាងមុន និងទាន់ពេលវេលា៕

សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីអានបន្ថែម👇
🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 JOIN TELEGRAM CHANNEL