រដ្ឋបាលខេត្តបាត់ដំបង
1.56K subscribers
2.34K photos
19 videos
2 files
214 links
Download Telegram
សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី៦

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី៥ បានអញ្ជើញចូលរួម សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី៦ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសាលាប្រជុំសាលាខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត យុវជនកាយរឹទ្ធិជាតិកម្ពុជា និងយុវជនសសយក សរុបប្រមាណ២៧៧នាក់។