រដ្ឋបាលខេត្តបាត់ដំបង
1.56K subscribers
2.34K photos
19 videos
2 files
214 links
Download Telegram
សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវានៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្តបាត់ដំបង ឱ្យបានជ្រាបថា អង្គភាពច្រកចេញចូលតែមួយសាលាខេត្តបាត់ដំបង បានបើកដំណើរការនៅទីតាំងអាគារថ្មី ក្នុងបរិវេណសាលាខេត្ត (ស្ថិតនៅក្រោយអាគារA)។

ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥
ញត្តិថ្កោលទោសរបស់រដ្ឋបាលខេត្តបាត់ដំបង ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាក្រុងតាខ្មៅ ខេត្តកណ្តាល។
សេចក្តីជូនដំណឹង ស្តីពីគម្រោងសាងសង់សួនតេជោសន្តិភាព របស់រដ្ឋបាលខេត្តបាត់ដំបង
កិច្ចប្រជុំរដ្ឋបាលខេត្តជាប់ព្រំដែន ប្រទេសវៀតណាម ថៃ និងឡាវ ស្តីពីការងារសន្តិសុខតាមព្រំដែន

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋបាលខេត្តជាប់ព្រំដែន ប្រទេសវៀតណាម ថៃ និងប្រទេសឡាវ ស្តីពីការងារសន្តិសុខតាមព្រំដែន តាមរយៈប្រព័ន្ធបញ្ជូន សម្លេង និងរូបភាព ( ZOOM ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

រសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥
ក្រុមការងារ កំពុងមមាញឹកក្នុងការរៀបចំតុបតែងភ្លើងលម្អ ទីក្រុងបាត់ដំបង ដើម្បីត្រៀមព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបង ២០២៥ ខាងមុខនេះ❤️🌷