រដ្ឋបាលខេត្តបាត់ដំបង
1.56K subscribers
2.34K photos
19 videos
2 files
214 links
Download Telegram
រដ្ឋបាលខេត្តបាត់ដំបង បើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបងបានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ អនុវត្តការងារឆ្នាំ២០២៥ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រធាន អនុប្រធានមន្ទីរ អង្គភាពប្រដាប់អាវុធ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ ព្រមទាំងភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គសន្និបាតចូលរួមចំនួនប្រមាណជាង៦០០នាក់។
នារសៀលថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបងបានបន្តពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ អនុវត្តការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃ០៦ និងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម សុខ លូ មានប្រសាសន៍ថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផល ដែលយើងសម្រេចបានក្នុងឆ្នាំ២០២៤កន្លងមក និងបានខិតខំរួមគ្នារកដំណោះស្រាយរាល់បញ្ហាប្រឈមដែលកើតមានឡើងក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ព្រមទាំងធ្វើការពិនិត្យបំពេញបន្ថែម កែលម្អនូវចំណុចខ្វះខាត សម្រាប់ធានាដល់ការអនុវត្តការងារក្នុងឆ្នាំ ២០២៥ឲ្យកាន់តែមានភាពល្អប្រសើឡើង និងប្រសិទ្ធភាពជាងបណ្តាឆ្នាំកន្លងមក។