រដ្ឋបាលខេត្តបាត់ដំបង
1.53K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករបង្កបង្កើនផលស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។

ក្នុងដំណើរបេសកកម្មនេះ តំណាងប្រជាកសិករប្រមាណ ១០០នាក់ បានធ្វើសេចក្តីរាយការណ៍សង្ខេប ពាក់ព័ន្ធនិងការខ្វះខាតទឹកស្រោចស្រពស្រូវនៅរដូវរប្រាំង និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវ ដែលកំពុងខ្វះខាតទឹក ស្ថិតនៅភូមិចំនួន៦ រួមមាន ភូមិព្រៃខ្ពស់ ភូមិម៉ាក់ឃ្លឿ ភូមិតាម៉ាត ភូមិបឹងជំនៀង ភូមិពោធិ៍ និងភូមិតាហ៊ី ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⬇️
🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពពាក់ព័ន្ធនានា បានអញ្ជើញអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពខ្សែច្រវ៉ាក់ផលិតកម្មសម្ងួតផ្លែមៀនប៉ៃលិន(តាង៉ែន) នៅ​ក្រុមហ៊ុន​ពេជ្រ​ចិន្ដា ដើម្បីជួយសម្របសម្រួលស្វែងរកដំណោះស្រាយនានាជូនក្រុមហ៊ុនក្នុងការជម្រុញបង្កើនការផលិត កែច្នៃ ផ្លែមៀនប៉ៃលិន(តាង៉ែន) ដើម្បីលក់លើទីផ្សារក្នុងស្រុក និងនាំចេញទៅលក់លើទីផ្សារក្រៅស្រុកបន្ថែមទៀត​ ដែលមានទីតាំងស្ថិត​នៅភូមិ​អូរប្រយុទ្ធ​ ឃុំអូររំដួល​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង។

រសៀលថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី២៩ ខែមករា​ ឆ្នាំ២០២៥

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
រសៀលថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី២៩ ខែមករា ឆ្នាំ២០២៥នេះ នាយកដ្ឋានសាងសង់និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង មានមន្ទីរសាធារណ:ការខេត្តជាមន្ទីរជំនាញ បានរៀបចំធ្វើពិធីបើកការដ្ឋាននៃគម្រោងស្ថាបនាលូប្រអប់តាមបណ្តោយផ្លូវក្រុងលេខ៤០៩ ដែលមានមុខកាត់២ម៉ែត្រគុណនឹង២ម៉ែត្រ ប្រវែង៩០០ម៉ែត្រស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ចៅ សុភ:ភិបាល អគ្គនាយកនៃ អគ្គនាយកដ្ឋានប្រព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត លោកអភិបាលក្រុងបាត់ដំបង សមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាចៅសង្កាត់នានា និងប្រជាពលរដ្ឋ២០០នាក់ចូលរួមផងដែរ ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL