រដ្ឋបាលខេត្តបាត់ដំបង
1.53K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
ពិធីប្រគល់សមិទ្ធិផលថ្មីរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបានអញ្ជើញជាអធិបតីភាព ប្រគល់នូវសមិទ្ធិផលថ្មី ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងរួមមាន សំណង់អនាម័យទឹកស្អាត អណ្តូងស្នប់១ កន្លែង ស្ថានីយ៍លាងដៃ ១ កន្លែង បង្គន់អនាម័យថ្មី ១ខ្នង ២បន្ទប់ ប្រគល់ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុង សាលាសហគមន៍អូរច្រកថ្លាង ព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០០គ្រួសានៅឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានសាខា សមាជិក សមាជិកាគណ:កម្មាធិការសាខា អនុសាខាស្រុក យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា លោកនាយកសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋងាយរងគ្រោះសរុបប្រមាណ ៣៥០ នាក់ ។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ “ ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ” ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព “ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាព មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅបរិវេណសួនសម្តេចក្រឡាហោមវិមានរាជ្យ ក្រុងបាត់ដំបង។
👉 សម្រាប់ខ្លឹមសារលម្អិតសូមចុចតំណភ្ជាប់នេះ⏬️⬇️

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL