រដ្ឋបាលខេត្តបាត់ដំបង
1.53K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាដកពិសោធន៍លើកការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយុទ្ធពលខេមរភូមិន្ទជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសដៅយោធភូមិភាគទី5 ក្រោមប្រធានបទ " រួមគ្នាពង្រឹងខឿនការពារជាតិ " ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅឯសាលប្រជុំមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រសៀលថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
ខ្ញុំបាទសូមចូលរួមរំលែកមរណទុក្ខគោរពជូនលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ព្រមទំាងក្រុមគ្រួសារ

ខ្ញុំបាទមានសេចក្តីរន្ធត់ តក់ស្លុតក្តុកក្តួលរំជួលចិត្ត និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹង ដ៏សោកសង្រេងថា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងសមានទុក្ខ និងវិយោគសោកស្តាយជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាននេះ ខ្ញុំសូមលំឱនកាយ លើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី  ព្រះឥន្ទ ទេវតា  និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមតាមជួយថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់  សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សូមឱ្យបានសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL
សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ ចំពោះក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទស ដែលបរាជ័យពីការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់!
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ ដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង គោរពវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលទទួលមរណភាពនៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ០៨:៣៥ នាទី ព្រឹក ក្នុងជន្មាយុ៩៤ ឆ្នាំ ដោយជរាពាធ ស្ថិតនៅរាជធានីភ្នំពេញ៕

🌐 ឯកឧត្តម សុខ លូ
🌐 រដ្ឋបាលខេត្តបាត់ដំបង
🌐 TELEGRAM CHANNEL