រដ្ឋបាលខេត្តបាត់ដំបង
1.54K subscribers
1.1K photos
6 videos
2 files
207 links
Download Telegram
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឯមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ។

នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣

សូមភ្ជាប់ទំនាក់ទំនងទៅកាន់៖
* Facebook Page ឯកឧត្តម សុខ លូ
*
Facebook Page រដ្ឋបាលខេត្តបាត់ដំបង
* Telegram Channel ឯកឧត្តម សុខ លូ
* Telegram Channel រដ្ឋបាលខេត្តបាត់ដំបង
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតិទទួលជួបសម្តែងការគួរសម និងស្តាប់ការរាយការណ៍អំពីការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២២ ដែលបានបញ្ចប់ការប្រកួតដោយជោគជ័យ។

រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣

សូមភ្ជាប់ទំនាក់ទំនងទៅកាន់៖
* Facebook Page ឯកឧត្តម សុខ លូ
*
Facebook Page រដ្ឋបាលខេត្តបាត់ដំបង
*
Telegram Channel
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច និងស្រ្តីមានផ្ទៃពោះចំនួន៨០ នាក់មកពីភូមិចំនួន៩ ក្នុងឃុំបួ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តអូរដា ឃុំ បួរ ស្រុកភ្នំព្រឹក ក្នុងឱកាស ទិវាជាតិសុខភាពមាតា ទារក និកុមារ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០” ។

ឯកឧត្តម ក៏បានបន្តប្រគល់ផ្ទះមួយខ្នង ជូនលោកតា មាស សុភាព អាយុ៧៦ឆ្នាំ រស់នៅភូមិអូដារ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជាទុរគជនរស់នៅម្នាក់ឯង ។

ព្រឹក ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

សូមភ្ជាប់ទំនាក់ទំនងទៅកាន់៖
* Facebook Page ឯកឧត្តម សុខ លូ
*
Facebook Page រដ្ឋបាលខេត្តបាត់ដំបង
*
Telegram Channel