ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្លូវ និងប្រឡាយនៅក្នុងក្រុងបាត់ដំបង
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀតចុះត្រួតពិនិត្យស្ថានភាពផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ក្នុងនោះរួមមានផ្លូវក្នុងគម្រោងADB និងផ្លូវក្រៅគម្រោងដើម្បីពិនិត្យលទ្ធភាពជួសជុលកែលម្អជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋ។
ចំពោះផ្លូវនៅក្នុងគម្រោងADB និងផ្លូវដែលនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងនឹងត្រូវបន្តជួសជុលប្រើប្រាស់ជាបណ្ដោះអាសន្នដើម្បីសម្របសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានអញ្ជើញពិនិត្យស្ថានភាពប្រឡាយវត្តលៀបដើម្បីស្តារឡើងវិញផងដែរ។