រដ្ឋបាលខេត្តបាត់ដំបង
1.56K subscribers
2.42K photos
19 videos
2 files
214 links
Download Telegram
Media is too big
VIEW IN TELEGRAM
ខឿនការពារជាតិប្រជាជន

ទឹកចិត្តប្រជាពលរដ្ឋចំពោះ បងប្អូនកងកម្លាំងជួរមុខការពារបូរណភាពទឹកដីកម្ពុជា
ព្រះមេគណខេត្តបាត់ដំបងព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ខណៈនេះបានបានផុតរលត់សង្ខារ ទទួលអនិច្ចធម្មហើយ នៅវេលាម៉ោង៧ យប់ថ្ងៃទី១៩ ខែកក្កដា ២០២៥។
សូមឧទ្ទិសមហាកុសលគ្រប់យ៉ាងប្រគេនព្រះឥន្ទមុនី បានទៅសោយសុខក្នុងសុគតិភពកុំបីខាន។

ព្រះមេគណខេត្តបាត់ដំបង ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ខណៈនេះបានបានផុតរលត់សង្ខារ ទទួលអនិច្ចធម្មហើយ នៅវេលាម៉ោង៧ យប់ថ្ងៃទី១៩ ខែកក្កដា ២០២៥ ក្នុងព្រះជន្ម ៨៨ ព្រះវស្សាដោយរោគាពាធ។
ព្រះសពតម្កល់ធ្វើបុណ្យនៅវត្តពោធិ៍វាល សង្កាត់រតនៈ
ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមឧទ្ទិសមហាកុសលគ្រប់យ៉ាងប្រគេនព្រះឥន្ទមុនី បានទៅសោយសុខក្នុងសុគតិភពកុំបីខាន។
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង និងប្រគេនទេយ្យទាន ទេយ្យវត្ថុ នៅបរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងទេយ្យទាន ទេយ្យវត្ថុ សម្រាប់ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យទក្ខិណានុប្បទានប្រគេនព្រះសពព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបងរួមមាន៖ បច្ច័យចំនួន១០,០០០,០០០ រៀល (ដប់លានរៀល) ,លៀងចំនួន១០០ឈុត ,ទឹកក្រូចចំនួន២០០កេស ,ទឹកសុទ្ធចំនួន៣០០កេស។

ព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥