រដ្ឋបាលខេត្តបាត់ដំបង
1.56K subscribers
2.34K photos
19 videos
2 files
214 links
Download Telegram
ពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងទស្សនៈកិច្ចសាលាមត្តេយ្យសិក្សាធនធាន ក្រុងបាត់ដំបង

នាព្រឹកថ្ងៃសុក្រទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញអមដំណើរឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និង កីឡា សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងទស្សនៈកិច្ចសាលាមត្តេយ្យសិក្សាធនធាន ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី នាយក នាយិកា លោកគ្រូ អ្នកគ្រូ ស្ថិតនៅសាលាមត្តេយ្យសិក្សាធនធាន ក្រុងបាត់ដំបង ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។