រដ្ឋបាលខេត្តបាត់ដំបង
1.56K subscribers
2.35K photos
19 videos
2 files
214 links
Download Telegram
នារសៀលថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីការពន្លឿនផែនការជំរុញដីធ្លីមិនទាន់បានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងការរៀបចំសណ្តាប់ធ្នាប់ ការកែលម្អសោភ័ណភាពក្រុង និងយុទ្ធនាការ “ផ្ទះមួយខ្នង ដើមឈើមួយដើម” ការរៀបចំដោះស្រាយសំណង់បណ្តោះអាសន្នមិនរៀនរយក្នុងក្រុងបាត់ដំបង ព្រមទាំងការរៀបចំដោះស្រាយទំនាស់ដីធ្លី ក្នុងឃុំបឹងប្រាំ ស្រុកបវេល និងនៅទីតាំងសំខាន់ៗផ្សេងទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ណែនាំឪ្យលោកអភិបាលក្រុង ស្រុកបន្តខិតខំផ្សព្វផ្សាយពន្យល់ណែនាំអោយបងប្អូនប្រជាពលរដ្ឋជួយថែរក្សាដើមឈើដែលបានដាំរួចនាពេលកន្លងមកក្នុងយុទ្ធនាការ “ផ្ទះមួយខ្នង ដើមឈើមួយដើម” អោយបានល្អដោយចូលរួមក្នុងការស្រោចទឹក ថែទាំ ចំពោះដើមឈើដែលនៅមុខផ្ទះនីមួយៗ អោយបានទៀងទាត់តាមលទ្ធភាពដែលបងប្អូនធ្វើបាន និងខិតខំដាំបន្តទៀតដើម្បីបង្កើនសម្រស់ទីក្រុងបាត់ដំបង ជាទីក្រុងបៃតងមានសោភ័ណភាពស្អាតទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនក្នុងពេលអនាគត។
រដ្ឋបាលខេត្តបាត់ដំបង បើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តបាត់ដំបងបានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ អនុវត្តការងារឆ្នាំ២០២៥ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រធាន អនុប្រធានមន្ទីរ អង្គភាពប្រដាប់អាវុធ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ ព្រមទាំងភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គសន្និបាតចូលរួមចំនួនប្រមាណជាង៦០០នាក់។